CamNews

ថេបប្ល៊ែត 

Tablet Windows 8 ស្តើងបំផុត លើពិភពលោក របស់ Samsung

ក្នុងពេលដែល tablet Ativ Q ទទួលការចាប់អារម្មណ៍ច្រើន តាមរយះការប្រើបានប្រព័ន្ធប្រតិ-
បត្តិការពីរ គឺ Android និង Windows 8, Tablet Ativ Tab 3 ត្រូវបានក្រុមហ៊ុនកូរ៉េ ផ្សាយពាណិជ្ជ
កម្ម (ឡង់សេ) ជា tablet Windows 8 ស្តើងបំផុតជាមួយកម្រាស់ជាង 8 mm បន្តិច និងទម្ងន់ 550
ក្រាម។

និយាយពីរូបសណ្ឋាន Ativ Tab 3 ប្រើ CPU Intel Atom Z2760 Dual Core ល្បឿន 1,8 GHz
រួមជាមួយ RAM 2 GB និងមេម៉ូរីក្នុង 64 GB ហើយអាចបន្ថែមមេម៉ូរីក្រៅទៀតបាន តាមរយះ
កាត microSD។ ម៉ូដែលនេះ ត្រូវបានបំពាក់នូវអេក្រង់ទំហំ 10,1 inch កំរិតពន្លឺ 1.366 x 768
pixel។ ក្រុមហ៊ុនផលិតបានឲ្យដឹងថា "tablet Windows 8 ដ៏ស្តើង" នេះអាចប្រើបាន 8,5 ម៉ោង
ជាប់គ្នា (ទន្ទឹមនោះ ក៏អាចបានដល់ 10 ម៉ោងផងដែរ)។

Camera ក្រោយរបស់ Ativ Tab 3 មានទំហំ 5 megapixel, អាចថតវីដេអូ Full HD ក្នុងពេល
webcam នៅផ្នែកខាងមុខអាចថតវីដេអូ HD 720p។ គំរូ Tablet នេះ ប្រើប្រាស់ Speaker
Stereo, support microHDMI, Bluetooth 4.0, Wi-Fi, 3G, 4G, GPS និង microUSB


ជាពិសេស Samsung Ativ Tab 3 នៅមានបំពាក់នូវប៊ិច Touch S-Pen ផងដែរ។ ផលិតផល
ត្រូវបាន ដំឡើងរួចជាស្រេចនូវ Office Home 7 Student (Free)។

តាមកាលកំនត់ Ativ Tab 3 នឹងដាក់លក់នៅខែសីហា ឆ្នាំនេះ ក្នុងតំលៃ 699 USD រួមជាមួយ
សំបក Keyboard៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: tablet Windows 8 world's thinnest hightech