យោងតាមគេហទំព័របច្ចេកវិទ្យា PhoneArena ដែលទើបតែធ្វើការអាប់ឌេតព័ត៌មានរបស់ខ្លួនកាលពី ពេលថ្មីៗ បានឲ្យដឹងថា រូបភាពក្នុងប្រអប់ដែលត្រូវបានគេចាត់ថា វាជា iPhone 5se ពិតប្រាកដនោះ គឺជារូបភាព និងព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។
កាលពីពេលមុននេះ គេហទំព័រ PhoneArena បានធ្វើការចុះផ្សាយព័ត៌មានមួយ ស្តីពីរូបភាពក្នុងប្រអប់ ដែលត្រូវបានគេចាត់ទុកថាវាជា iPhone 5se ពិតៗ ដែលតាមរយះរូបភាពនោះ គេសង្កេតឃើញថា iPhone 5se នឹងមានការរចនាម៉ូតស្រដៀងនឹង iPhone 6 គ្រាន់តែវាមានអេក្រង់ តូចជាង ពោលមាន ទំហំ 4 inch។ ក្រោយមកប្រភពព័ត៌មានដដែល ក៏បានធ្វើការអាប់ឌេតព័ត៌មាន របស់ខ្លួន ដោយបាន បញ្ជាក់ឲ្យដឹងថា រូបភាពដែលខ្លួនទទួលបាន ដែលត្រូវបានគេចាត់ថាជា iPhone 5se ពិតប្រាកដនោះ គឺជារូបភាពក្លែងក្លាយប៉ុណ្ណោះ។
តាមប្រភពព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗនេះ បានឲ្យដឹងថា Apple នឹងធ្វើការបង្ហាញណែនាំ iPhone អេក្រង់ 4 inch ថ្មីមួយ នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ។ iPhone ទំហំ 4 inch ថ្មីនេះ នឹង បង្ហាញខ្លួនមានពីរម៉ូដែលផ្សេងគ្នា ពោលគឺម៉ូដែលមានលេខកូដ A1622 មានអង្គផ្ទុកទិន្នន័យ 16GB និងមួយម៉ូដែលទៀត មានលេខកូខ A1723 មានអង្គផ្ទុកទិន្នន័យ 64GB។ បណ្តាលក្ខណៈសម្បត្តិដែល នៅសល់រួមមាន chip A9, RAM 1GB, កាមេរ៉ាក្រោយ 12MP, ថតវីដេអូបានកំរិត 4K និងមានថាមពល ថ្ម 1642mAh។ ជាក់ស្តែង លទ្ធភាពច្រើនដែលស្មាតហ្វូននេះ នឹងមិនមានបំពាក់នូវបច្ចេកវិទ្យា 3D Touch នោះទេ។
រូបភាពក្លែងក្លាយដែលគេចាត់ទុកថាជា iPhone 5se:
- អានអត្ថបទ៖ Vivo Xplay 5 Elite: ស្មាតហ្វូនមាន RAM 6GB ដំបូងគេលើពិភពលោក បង្ហាញខ្លួនជាផ្លូវការហើយ
- អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិរបស់ Samsung Galaxy A9 Pro: camera 16MP/8MP, 4GB RAM, Android 6.0.1
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Tinhte