ថ្មីៗនេះ នៅលើគេហទំព័រ GLBenchmark បានបង្ហោះនូវព័ត៌មានមួយស្តីពី Tablet
ចម្លែកមួយគ្រឿងដែលមានឈ្មោះថា ASUS ME172V ត្រូវបានគេចាត់ទុកថានឹងជា
Version តំលៃថោករបស់ Nexus 7 ដែលមានតំលៃតែ 99 USD ប៉ុណ្ណោះ។
ព័ត៌មានដែលបានមកពី GLBenchmark បានឲ្យឃើញថា ឧបករណ៍នេះប្រើប្រាស់ CPU មាន
ល្បឿន 1GHz , GPU Mali-400 ដែលស្រដៀងនឹង GPU ប្រើនៅក្នុង chip Exynos 4 របស់
Samsung ដូចជា Galaxy S2, S3...។
វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1.1 កំរិតពន្លឺអេក្រង់ 1024x600 ទាបជាង 1280x800
របស់ Nexus 7 ប៉ុន្តែអាចទទួលយកបានសំរាប់ tablet មួយដែលមានតំលៃថោកដូច្នេះ។ ព័ត៌មាន
ចចាមអារាមមួយចំនួនទៀតបានឲ្យដឹងថា ឧបករណ៍នេះអាចធ្វើការថែមមេម៉ូរីក្រៅប្រភេទ microSD
បានទៀតផង ក្នុងពេលដែលបណ្តាឧបករណ៍ Nexus បច្ចុប្បន្នដូចជា Nexus 4, Nexus 7 និង Nexus
10 សុទ្ធតែមិនអាចថែមមេម៉ូរីក្រៅបាន។
បើសិនជា tablet Nexus តំលៃ 99 USD កើតមានពិតមែន វាពិតជាការបង្កព្យុះភ្លៀងមួយទៀត
ពី Google ដែលមុននេះគឺ Nexus 4 ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ ចាប់អារម្មណ៍ និងភ្ញាក់
ផ្អើលយ៉ាងខ្លាំងជាមួយតំលៃរបស់វា។
មើលព័ត៌មានរបស់ Benchmark ស្តីពី Tablet តំលៃថោកនេះ សូមចុច ទីនេះ !
ដោយ៖ សិលា
ប្រភព៖ tte