គេហទំព័របច្ចេកវិទ្យា Test-mobile បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេលដែលបង្ហោះនូវរូបភាពជាក់
ស្តែង មួយសន្លឹក ជាមួយការបង្ហាញមុខរួមគ្នា នូវកំពូលស្មាតហ្វូនដែលទាំង Nokia, Sony និង HTC
មិនធ្លាប់បានប្រកាសឲ្យដឹងនៅឡើយ ប៉ុន្តែមានព័ត៌មានចចាមអារាមជាច្រើន បានចុះផ្សាយពាក់
ព័ន្ធនឹងវាទាំងនេះ។ រូបភាពដែលបង្ហាញឲ្យឃើញនេះ ដូចជារូបភាពថតនៅលើតុធ្វើការ ជាមួយគំរូ
ស្មាតហ្វូនជាច្រើន ដែលកំពុងធ្វើពិសោធ សាកល្បង។
ក្នុងនោះស្មាតហ្វូន Lumia អេក្រង់ធំទូលាយមួយរបស់ Nokia បានស្ថិតនៅឆ្ងាយតុជាងគេ ជាមួយ
សំបកពណ៌ខៀវ ប្រចាំត្រកូលដូច Lumia 900 និង 800។ តាម Test-mobile នេះគឺជាស្មាតហ្វូន
Lumia 1030, Phablet ដែល Nokia កំពុងធ្វើការអភិវឌ្ឍន៍ ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ
នេះ។
នៅក្បែរ Phablet របស់ Nokia ក្នុងរូបភាពនោះ គេក៏ឃើញមានស្មាតហ្វូនមួយ ដែលគេចាត់ទុក
ថាជា HTC One Mini (M4) ដែលមានរូបរាងដូចនឹង HTC One ប៉ុន្តែតូចជាងបន្តិច។
ជាក់ស្តែង ស្មាតហ្វូនទទួលការចាប់អារម្មណ៍ និងនៅជិតកាមេរ៉ាជាងគេក្នុងរូបភាព គឺស្មាតហ្វូន
Xperia L4 របស់ Sony។ នេះគឺជាស្មាតហ្វូនអេក្រង់ Full HD 6,5 inch មានឈ្មោះកូដ Togari
កំពុងត្រូវបានក្រុមហ៊ុនជប៉ុនធ្វើការអភិវឌ្ឍន៍។
បណ្តាព័ត៌មានកាលពីលើកមុនបានឲ្យឃើញថា Xperia Togari នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ដោយ
អាចប្រើ Android 4.3 ឬ 5.0 ជាមួយ chip quad core Snapdragon 800 របស់ Qualcomm៕
ដោយ៖ សិលា
ប្រភព៖ VE