CamNews

បច្ចេកវិទ្យា 

Samsung បង្អួតភាពអស្ចារ្យរបស់ Galaxy Alpha ដែលពុំគួរឲ្យជឿ

Samsung រចនាសំរិតសំរាំងរូបរាងទូរស័ព្ទ Samsung Galaxy Alpha យ៉ាងប្រណិតល្អឆើតឆាយដោយ​រួមបញ្ចូល អ្វីដែលអស្ចារ្យនឹកស្មានមិនដល់។

កាលពីថ្ងៃទី    13  សីហា  2014  ក្រុមហ៊ុន  Samsung Electronics នាពេលថ្មីនេះនេះបានបង្ហាញ ការ រចនា បែបផែនថ្មីស្រឡាង តាមរយៈទូរស័ព្ទ Galaxy Alpha  ដែលជាស្មាតហ្វូនថ្មី បំផុត   របស់ត្រកូល Galaxy    ។   យ៉ាងរឹងមាំ Galaxy  Alpha មានលក្ខណៈពិសេស លើការររចនាយ៉ាងផ្ចិតផ្ចង់ ដ៏ប្រណិត ទំនើប ដោយប្រើលោហៈដ៏រឹងមាំវ័ន្តព័ទ្ធជុំវិញគែម ។ ហើយនេះច្បាស់ណាស់ថា Galaxy Alpha ជាការ រួមបញ្ចូល ដ៏ល្អឥតខ្ចោះនៃរចនាបទថ្មី និងបច្ចេកវិជ្ជាដ៏ទំនើបចុងក្រោយបំផុត។

លោក JK Shin នាយកប្រតិបត្តិ និងជាប្រធានផ្នែកព័ត៌មានវិទ្យា និងទំនាក់ទំនងទូរស័ព្ទចល័ត របស់ ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា៖ "Galaxy Alpha ត្រូវបានផលិត និងរចនាឡើងដោយ ផ្អែកលើ តម្រូវការដ៏ជាក់លាក់ និងអ្វីដែលជាការប្រាថ្នា ចង់បានរបស់អតិថិជន"  ។ ជាមួយនឹងរូបរាង ដ៏ថ្មីស្រឡាងអស្ចារ្យនេះ ទូរស័ព្ទ Galaxy Alpha ផ្តល់ជូននូវភាពស្រស់ស្អាតដ៏ប្រណិត  និងមុខងាររួម បញ្ចូលគ្នា    រវាង ស៊ុមលោហៈព័ទ្ធជុំវិញ ដ៏ គួរឱ្យភ្ញាក់ផ្អើល  និង ពិតជាស្ដើងហើយស្រាល ប៉ុន្តែរឹងមាំ ព្រមគ្នាជាមួយ លក្ខណៈពិសេសដែលអ្នកប្រើប្រាស់ រំពឹងទទួលបានពីត្រកូល Galaxy" ។

ការកំណត់ស្តង់ដាថ្មីលើការរចនារបស់ Samsung Galaxy Alpha

ដោយផ្ដោតទៅលើ   សោភ័ណ្ឌ ភាព ឆើត ឆាយ និងការដាក់រួមបញ្ចូលគ្នាជាមួយបច្ចេកវិជ្ជា ទំនើបចុង ក្រោយ Samsung  បាន   នាំ មកជូននូវ ការរចនាដ៏ថ្មីស្រឡាងបង្ហាញតាមរយៈទូរស័ព្ទ Galaxy Alpha ដើម្បីជួយដល់អ្នកប្រើប្រាស់បង្ហាញ  ពី  រចនាបទល្អប្លែកគេតែមួយគត់។  ជាមួយកម្រាស់ស្តើងជាង 7 mm បានធ្វើឱ្យទូរស័ព្ទ Galaxy Alpha ជាទូរស័ព្ទស្រាល និងស្តើងបំផុតក្នុងត្រូកូល Galaxyជាមួយ ការ រួម បញ្ចូល ដ៏ប្លែក ល្អឥតខ្ចោះសម្រាប់ភាពងាយស្រួលបំផុត ក្នុងការកាន់ និងការត្រួតពិនិត្យនានា។

  សមត្ថភាពរបស់ Samsung Galaxy Alpha

ទូរស័ព្ទ Galaxy Alpha មានរាងស្តើង និងស្រាល ប៉ុន្តែរឹងមាំអស្ចារ្យជាពិសេសវាមានលក្ខណៈពិសេស ៗ ដោយបំពាក់ជាមួយអេក្រង់ 4.7 អ៊ីញ ប្រភេទ  Super AMOLED HD ច្បាស់ឥតខ្ចោះ ក៏ដូចជា គុណ ភាពកាមេរ៉ាគ្មានគូ  ប្រៀបកម្រិត  HDR  សម្រាប់ការទស្សនា  និងថតរូបថតដែលកាមេរ៉ាក្រោយ​របស់​ មាន​ទំហំ​  ដល់​ទៅ​  12 MP ​ និង​  កាមេរ៉ា​មុខ​  2.1  MP  សម្រាប់​អ្នក​ចូល​ចិត្តថតរូប​ Selfie ហើយ​មាន​ថាមពល​ថ្ម​​​ 1,860mAh។​​ មុខងារ​ផ្សេង​ទៀត​ដែល​អស្ចារ្យ​សម្រាប់ Galaxy Alpha ត្រូវបាន​បំពាក់ ​​CPU ប្រភេទ Octa-Core (   Cortex-A15 Exynos 5 )​ ​មាន​សន្ទុះ​ល្បឿន​ 1.8 GHz   និង ​ប្រភេទ​ Cortex-A7 ​មានសន្ទុះ​ល្បឿន 1.3 GHz ជាមួយ ​ Ram ទំហំ​ 2GB និង​អង្គ​ចងចាំ​ដ៏ធំ 32 GB​ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជាមួយ Android 4.4.4 KitKat ។ អ្វីដែលកាន់តែអស្ចារ្យ    គឺ វា​ បានភ្ជាប់មកជាមួយ​បច្ចេកវិជ្ជា​ Finger Print Sensor ក៏​ដូច​ជា​ Heart-Rate Sensor ដែល​អាច​ដំណើរ​ជាមួយ Samsung Gear Smartwatch។ ​And Samsung Galaxy Alpha is expected to be launched in Cambodia soon. We know that you can’t wait to hand on it, but be patient!!!

ហើយគេនឹងរំពឹងទុកថា Samsung Galaxy Alpha​ នឹងមានដាក់លក់នៅទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ ។  យើងដឹងថាអ្នកពិតជាចង់ប្រើវាណាស់ ប៉ុន្តែ ទ្រាំបន្តិចទៅណា!!!

Samsung Galaxy Alpha Product Specifications

លក្ខណៈពិសេស និងមុខងាររបស់ទូរស័ព្ទ Samsung Galaxy Alpha

 

Network

LTE Cat.6 (300/50Mbps)

Display

4.7” HD Super AMOLED (1280 x 720)

AP

Octa Core (Quad 1.8GHz + Quad 1.3GHz)

or Quad Core 2.5GHz

OS

Android 4.4.4 (KitKat)

Camera

12MP (rear) + 2.1MP (front)

Camera Features

Beauty Face, Dual Camera, HDR (High Dynamic Range),

Panorama, Selective Focus, Shot & More, Virtual Tour

Video

UHD 4K (3840 x 2160) @30fps

Video Codec : H.263, H.264(AVC), MPEG4, VC-1,

Sorenson Spark, MP43, WMV7, WMV8, VP8

Video Format : MP4, M4V, 3GP, 3G2, WMV, ASF, AVI, FLV,

MKV, WEBM

Audio

Audio Codec : MP3, AMR-NB, AMR-WB, AAC, AAC+, eAAC+,

WMA, Vorbis, FLAC

Audio Format : MP3, M4A, 3GA, AAC, OGG, OGA, WAV, WMA,

AMR, AWB, FLAC, MID, MIDI, XMF, MXMF,

IMY, RTTTL, RTX, OTA

Additional Features

Ultra Power Saving Mode

Download Booster

Quick Connect

Private Mode

Google Mobile Service

Chrome, Drive, Photos, Gmail, Google, Google+, Google Settings, Hangouts, Maps, Play Books, Play Games, Play Newsstand, Play Movie & TV, Play Music, Play Store, Voice Search, YouTube

Connectivity

WiFi: 802.11 a/b/g/n/ac HT80, MIMO(2x2)

Bluetooth®: 4.0 BLE / ANT+

USB: USB 2.0

NFC

Sensor

Accelerometer, Gyro Sensor, Geomagnetic Sensor, Hall Sensor, Light Sensor, Proximity Sensor ,Gesture Sensor, Fingerprint Sensor, HR Sensor

Memory

RAM : 2GB

Internal Memory : 32GB

No micro SD Slot

Dimension

132.4 x 65.5 x 6.7 mm, 115g

Battery

1,860 mAh

 

 

អំពីក្រុមហ៊ុនSamsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក  ផ្នែកបច្ចេកវិទ្យា    ដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែ ប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន  កុំព្យូទ័រ   ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ   ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE  ឧបករណ៍វេជ្ជសាស្ត្រ  ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងមាន បុគ្គលិកចំនូន   286.000 នាក់  នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។



Tags: Samsung Galaxy Alpha Samsung Galaxy Alpha