បើតាមប្រភពពីគេហទំព័រ បច្ចេកវិទ្យា GSMArena បានឲ្យដឹងថា ជំនួសឲ្យការរចនាម៉ូតអេក្រង់ ទំហំ 4.7 inch នៅលើ Galaxy Win, Galaxy Win Pro ត្រូវបានបន្ថយមកនៅត្រឹមទំហំ 4.5 inch។ ប៉ុន្តែស្មាតហ្វូនថ្មីនេះ មានរីសូលុយសហ្សិន qHD (960 x 540 pixel), ច្បាស់ជាងកំរិត WVGA (800 x 480) ដែលមាននៅលើ Win។ ចំនុចខុសគ្នាមួយទៀតគឺ Galaxy Win Pro ប្រើថ្មបរិមាណ 2100 mAh ខ្ពស់ជាងថ្មរបស់ Galaxy Win ដែលមានតែ 2000 mAh ។
បណ្តាលក្ខណៈសម្បត្តិដទៃផ្សេងទៀតដែលនៅសល់ នៃស្មាតហ្វូនទាំងពីរខាងលើនេះ គឺ ស្រដៀងគ្នា ដែលក្នុងនោះរួមមាន CPU Quad Core 1.2 GHz, camera ក្រោយ 5 MP និង ប្រើស៊ីមពីរ។ នៅមិនទាន់ព័ត៌មានច្បាស់ស្តីពីទំហំ RAM ក៏ដូចជាអង្គចងចាំ របស់ Galaxy Win Pro នៅឡើយទេ។ ប៉ុន្តែលទ្ធភាពច្រើន វានៅតែរក្សានូវ RAM ទំហំ RAM 1GB និងមានអង្គ ចងចាំ 8 GB ដូច Win ដែរ។
Galaxy Win Pro ត្រូវបានរំពឹងថា នឹងប្រើ Android 4.2.2 Jelly Bean នៅពេលវា បង្ហាញខ្លួន ជាផ្លូវការ។ បច្ចុប្បន្ន តំលៃលក់ ក៏ដូចជាពេលវេលា នៃការដាក់លក់ ស្មាតហ្វូនថ្មីនេះ នៅមិន ទាន់មានព័ត៌មាន បង្ហើបឲ្យដឹង នៅឡើយទេ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview