ប្រហែលជាមួយសប្តាហ៍មុន Samsung បានបញ្ចេញនូវគំនិត នៃការបង្ហាញណែនាំ Galaxy S5 តាមរយះលិខិតអញ្ជើញណែនាំផលិតផលថ្មី ក្នុងព្រឹត្តិការណ៍ Unpacked ឆ្នាំ២០១៤ ដែលនឹង ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភះ ខាងមុខនេះ។ ហើយកាលពីពេលថ្មីៗនេះ Twitter ផ្លូវការ របស់ក្រុមហ៊ុន ក៏បង្ហាញចេញនូវរូបភាព ស្តីពីបណ្តា icon ថ្មី ដែលអាចនឹងយកមកប្រើនៅលើ interface TouchWiz របស់ Galaxy S5។
បណ្តា icon ថ្មីទាំង ៩នោះ គឺប្រាកដជាសារថ្មី ដែល Samsung ចង់នាំមកជូនអ្នកប្រើប្រាស់ នៅលើផលិតផល Galaxy ថ្មីរបស់ខ្លួន ដូចជា Speed, Style, Privacy...ជាដើម។ គ្រប់ icon រាងមូលៗរាបស្មើ នីមួយៗ សុទ្ធតែលេខ ៥ នៅខាងលើអក្សរ ទាំងអស់។
បណ្តា Features ថ្មីៗមួយចំនួនដែលបានផ្តល់មកជូនដូចជា Outdoor, Fitness ឬ curiosity វាពិតជា ធ្វើឲ្យមានការងឿងឆ្ងល់ ដល់អ្នកដែលមានចំណាប់អារម្មណ៍មិនខាន។ កាលពីឆ្នាំមុន Samsung ក៏បានធ្វើការបង្ហាញណែនាំ App សុខភាព S Health និងឧបករណ៍មួយចំនួន ដូចជា S Band, Body Scale… ប៉ុន្តែពួកវាហាក់ដូចជាមិនទទួលបានជោគជ័យ ដូចអ្វីដែលបានរំពឹងទុក នោះទេ។ សង្ឃឹមថា Samsung នឹងធ្វើបានល្អជាងមុន មានសារប្រយោជន៍ជាងមុនជាមួយ Feature ‘Fitness’ នៅក្នុង Galaxy S5៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖
- Bill Gates: "សូមកុំហៅខ្ញុំ ថាជាអ្នក បានបោះបង់ការសិក្សា"
- មិនឲ្យចាញ់ LG ក្រុមហ៊ុន Samsung បង្ហាញណែនាំស្មាតហ្វូន ប្រើស៊ីមបី, Android 4.1
- CEO Mark Zuckerberg និងភរិយា ជាជនជាតិអាមេរិច ធ្វើសប្បុរសធម៌ ច្រើនជាងគេ ក្នុងឆ្នាំ២០១៣
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte