CamNews

ទូរស័ព្ទ 

មិនឲ្យចាញ់ LG ក្រុមហ៊ុន Samsung បង្ហាញណែនាំទូរស័ព្ទ ស៊ីមបី ប្រើ Android 4.1

បន្ទាប់ពី LG បានបង្ហាញណែនាំស្មាតហ្វូន Optimus L1 II Tri ដែលអាចប្រើបានស៊ីមបី គូប្រជែង Samsung របស់ពួកគេ ក៏បានធ្វើការបង្ហាញណែនាំ Galaxy Star Trios ដែលអាចប្រើបាន ស៊ីមបី ដូចគ្នានេះផងដែរ។


Samsung Galaxy Star Trios គឺជាវើហ្សិនអាប់ឌេតរបស់ Galaxy Star S5280 ដែលជាស្មាតហ្វូន បានបង្ហាញខ្លួន កាលពីពាក់កណ្តាលដើមឆ្នាំ ២០១៣។ ស្មាតហ្វូន Galaxy Star Trios បំពាក់នូវ អេក្រង់ទំហំ ៣,១៤ អ៊ីន កំរិតរីសូលុយហ្សិន QVGA 240 x 320 pixel, ប្រើប្រាស់ CPU Single Core Qualcomm Snapdragon S1 1 GHz និងមាន RAM 512 MB។ ស្មាតហ្វូនមានមេម៉ូរីក្នុង ទំហំ 4 GB អាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD និងមានកាមេរ៉ាក្រោយ 2 MP។

Samsung Galaxy Star Trios មានបំពាក់នូវតំណភ្ជាប់ដូចជា HSDPA, WiFi 802.11 b/g/n, Bluetooth 4.0 ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean និងបំពាក់ថាមពលថ្ម 1300 mAh។ ស្មាតហ្វូននេះ បច្ចុប្បន្ន ត្រូវបានដាក់លក់នៅលើទីផ្សារ ប្រទេសប្រេស៊ីល ក្នុងតំលៃ ១៦៥ដុល្លារ ជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ស និងពណ៌ខ្មៅ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Samsung 3 SIM smartphone Galaxy Star Trios Smartphone HIghtech