CamNews

ផលិតផលថ្មី 

HTC Mini, តេឡេភ្ជាប់មកជាមួយ ស្មាតហ្វូន Butterfly 5 inch Full HD (Video inside)

ឧបករណ៍នេះត្រូវបាន HTC ធ្វើការបង្ហាញណែនាំនៅលើទីផ្សារប្រទេសចិន រួមជាមួយស្មាត
ហ្វូនអេក្រង់ 5 inch Full HD Butterfly។ ជាក់ស្តែង តំលៃលក់ និងពេលវេលាបង្ហាញខ្លួនជាផ្លូវ
ការ នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេ។

HTC Mini មានតួនាទីហាក់ដូចជា ទូរស័ព្ទធម្មតាមួយ ប៉ុន្តែវាមិនមានរន្ធសំរាប់ដាក់ស៊ីមទូរស័ព្ទ
នោះទេ។ វាគ្រាន់តែជាឧបករណ៍បញ្ជាមួយ ដែលមានភ្ជាប់មកជាមួយស្មាតហ្វូន HTC Butterfly។
វាអាចភ្ជាប់ជាមួយនឹង Butterfly តាមរយះ NFC រឺ Bluetooth ។ ពេលស្មាតហ្វូន 5 inch ទទួលនូវ
ការហៅចូល រឺសារ អ្នកប្រើប្រាស់អាចប្រើ HTC Mini ឆ្លើយតបបាន។ ឧបករណ៍នេះក៏អាចធ្វើការ
ហៅទូរស័ព្ទចេញ ផ្ញើសារ មើល រឺធ្វើការ Note តារាងណាត់ជួប ពីចម្ងាយទៅដល់ Butterfly បាន
ផងដែរ។

 

ប្រសិនបើអ្នកប្រើប្រាស់ធ្វើការភ្ជាប់ស្មាតហ្វូន 5 inch របស់ HTC ជាមួយ HDTV, Mini នឹងប្រែក្លាយ
ជាស្វ័យប្រវត្តិទៅជាឧបករណ៍បញ្ជាពីចម្ងាយមួយ។ ក្រៅពីនេះ ឧបករណ៍នេះក៏អាចប្រើដើម្បីបញ្ជា
ក្នុងការថតរូប រឺស្វែងរកទូរស័ព្ទ ពេលវង្វេងដៃទុកដាក់ បានផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: HTC Mini cum control phone Full HD 5-inch Butterfly smartphone hightech