CamNews

ព័ត៌មានបច្ចេកវិទ្យា 

ដេញ​ថ្លៃ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់ ជា​មួយ​លោក Tim Cook នាយក​ប្រតិបត្តិ Apple បាន​បញ្ចប់​ហើយ គឺ​ត្រូវ​ចំណាយ

(អាមេរិក)៖ លទ្ធផលនៃការដេញថ្លៃ​ ទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយនឹងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានបញ្ចប់ហើយ ជាមួយនឹងទឹកប្រាក់ ៥១៥,០០០ដុល្លារអាមេរិក ប៉ុន្តែ​អ្នកឈ្នះមិនត្រូវបាន​​ គេ​បង្ហើបឲ្យស្គាល់​ឈ្មោះឡើយ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Apple Insider ចេញផ្សាយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។

គេហទំព័រ CharityBuzz បានបង្កើតកម្មវិធីមនុស្សធម៌ ដោយបង្កើតការដេញថ្លៃទទួលទានអាហារ ថ្ងៃត្រង់ជាមួយ​លោក Tim Cook ដែលទឹកប្រាក់ទាំងអស់ នឹងត្រូវផ្ដល់ទៅឲ្យមជ្ឈមណ្ឌល Robert F. Kennedy Center ក្នុងការយកទៅ​ប្រើប្រាស់ លើវិស័យមនុស្សធម៌ និងសិទ្ធិមនុស្ស។

អ្នកដែលឈ្នះក្នុងការដេញថ្លៃ ត្រូវបាន​ក្រុមហ៊ុន Apple ផ្ដល់​កាត VIP ចំនួន ២សន្លឹក ដើម្បីទទួលទានអាហារថ្ងៃត្រង់ ចំនួន ៣០នាទី ជាមួយលោក Tim Cook នៅការិយាល័យកណ្ដាល របស់ក្រុមហ៊ុន Apple ជាលក្ខណៈឯកជន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Tim cook