CamNews

ព័ត៌មានបច្ចេកវិទ្យា 

CEO Apple លោក Tim Cook បាននិយាយអ្វីខ្លះ ស្តីពីការដែល BlackBerry រត់ចោលសរមភូមិទូរស័ព្ទ?

បន្ទាប់ពី BlackBerry បានប្រកាសថា ក្រុមហ៊ុនដកខ្លួនចេញពីទីផ្សារផលិតស្មាតហ្វូនមក នាយកប្រតិ​បត្តិក្រុមហ៊ុន Apple លោក Tim Cook បានចែករំលែកយោបល់ខ្លះ ស្តីពីបញ្ហានេះ។

នៅព្រឹកថ្ងៃពុធកន្លងទៅនេះ BlackBerry Limited បានប្រកាសថា ពួកគេនឹងផ្ទេរការងារផលិតផ្នែករឹង (Hardware) ដល់បណ្តាដៃគូរសហការរបស់ខ្លួន ដើម្បីប្រឹងប្រែងផ្តោតទៅលើការអភិវឌ្ឍន៍ Software និង​សេវាកម្មវិញ។ ក្រោយនោះមួយថ្ងៃ លោក Tim Cook បានមានការចែករំលែកមតិខ្លះ ទៅលើ សេចក្តី​ប្រកាសរបស់ BlackBerry នេះ ក្នុងឱកាសដែលលោក Tim Cook ចុះហត្ថលេខាជាមួយនឹង ក្រុមហ៊ុន​ផ្តល់ប្រឹក្សា Deloitte។​


ផ្តល់បទសម្ភាសន៍ជាមួយ Financial Times លោក Cook បាននិយាយថាៈ “ខ្ញុំគិតថា ការលក់ផលិត ផល​របស់ពួកគេ (BlackBerry) បានស្ថិតក្នុងកម្រិតទាប ក្នុងរយះពេលដ៏យូរមួយ។ Apple កំពុងតែ ផ្តោត​ឈានចូលចាប់យកឱកាសនេះ ដែលជាឱកាសដ៏អស្ចារ្យសម្រាប់ពួកខ្ញុំ”។​

កាលពីមុន BlackBerry ត្រូវបានគេហៅថា Research In Motion ដែលធ្លាប់មានឈ្មោះល្បីល្បាញ​ខ្លាំងក្នុង​វិស័យទូរស័ព្ទ ពេលដែលក្រុមហ៊ុនដាក់ចេញនូវប្រព័ន្ធប្រតិបត្តិការដំបូងគេ​សម្រាប់​ឧបករណ៍​កាន់ដៃ នៅឆ្នាំ២០០២។ នៅក្នុងឆ្នាំ២០០៩ ក្រុមហ៊ុនកាណាដាមួយនេះ ដណ្តើមបានទីផ្សារភាគហ៊ុន​ស្មាតហ្វូន​ ២៩% ទូទាំងពិភពលោក។ បច្ចុប្បន្ន ពួកគេនៅសល់តែ ០,១% ប៉ុណ្ណោះ ក្នុងពេលដែល​គូរប្រកួត​ប្រជែងគឺ Apple ដណ្តើមបានដល់ទៅ ១៣,៨% ទីផ្សារហ៊ុនទូរស័ព្ទទូទាំងពិភពលោក៕

- ស្មាតហ្វូន BlackBerry ត្រូវបានក្រុមហ៊ុន ប្រកាសបញ្ឈប់ផលិត ជាផ្លូវការ
- Apple បានចាប់ផ្តើមអភិវឌ្ឍ iPhone 8 នៅអ៊ីស្រាអែល និងអាចបញ្ចេញលក់ នៅឆ្នាំក្រោយតែម្តង?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Financial Times, vreview


Tags: Tim Cook BlackBerry Smartphone Apple Hightech