CamNews

ព័ត៌មានបច្ចេកវិទ្យា 

Tim Cook បង្ហោះរូបភាព iMac ប្រើ Windows

កាលពីថ្ងៃទី ៦ ខែមិថុនា ម្សិលមិញនេះ លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បានធ្វើការបង្ហោះ នៅលើបណ្តាញសង្គម Twitter នូវរូបភាពមួយសន្លឹក ក្នុងពេលដែលគាត់កំពុងដើរត្រួតពិនិត្យ រោងចក្រ ដំឡើង iMac នៅអាមេរិច។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រូបភាពបានបង្ហាញឲ្យឃើញថា បណ្តាកុំព្យូទ័រ iMac នៅក្នុងរោងចក្រដំឡើង កំពុងតែប្រើប្រព័ន្ធប្រតិបត្តិការ Windows គឺមិនមែនប្រើ Mac OS X។

កាលពីឆ្នាំមុន Apple បានចាប់ផ្តើមកសាង ដំណើរការដំឡើងកុំព្យូទ័រ iMac នៅសហរដ្ឋអាមេរិច។ កត្តា នេះបានបង្ហាញពីសញ្ញា នៃការផ្លាស់ប្តូរមួយរបស់ Apple ក្នុងពេលដែលមួយផ្នែកធំ នៃបណ្តាខ្សែសង្វាក់ ផលិតកម្មរបស់ Apple សុទ្ធតែដាក់ទីតាំងនៅអាស៊ី កន្លែងដែលតំលៃពលកម្មមាន ប្រាក់ឈ្នួលទាប។

បន្ទាប់ពីលោក Tim Cook បង្ហោះរូបភាពដែលទៅត្រួតពិនិត្យរោងចក្រនៅអាមេរិចនោះមក មនុស្សជា ច្រើននាក់ បានចាប់អារម្មណ៍មើលឃើញ បណ្តាកុំព្យូទ័រ iMac នៅក្នុងរោងចក្រ កំពុងតែប្រើប្រព័ន្ធប្រតិ បត្តិការ Windows។ មនុស្សម្នាក់មានឈ្មោះ Jordan Downey បានសរសេរជាមតិយោបល់ថា: "តើពិត ជា បណ្តាកុំព្យូទ័រ iMac កំពុងតែប្រើ Windows មែនទេហ្ន៎?" ចំណែកមនុស្សម្នាក់ទៀតដែលមានឈ្មោះ ថា Alsey Coleman Miller បញ្ចេញយោបល់ដូច្នេះ: "តើ iMac កំពុងតែប្រើ Windows 7 មែនទេ? ពិតជា គួរឲ្យខ្មាសគេណាស់"។

នេះមិនមែនជាលើកទីមួយឡើយដែល គេបានឃើញកុំព្យូទ័រ Apple ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Microsoft។ រោងចក្រ Foxconn កន្លែងដែលមួយភាគធំ ធ្វើការផលិតបណ្តាឧបករណ៍របស់ Apple ក៏ប្រើកុំព្យូទ័រប្រើ Windows ដែរ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vrevirew


Tags: Tim Cook image iMac running Windows Apple Hightech