CamNews

ព័ត៌មានបច្ចេកវិទ្យា 

Tim Cook បង្ហើបថា Apple នឹងធ្វើការបង្ហាញ បណ្តាផលិផលថ្មីៗ ដ៏ទាក់ទាញ នៅចុងឆ្នាំនេះ និងឆ្នាំ ២០១៤

នៅក្នុងការប្រជុំជាមួយភាគទុនិក ដើម្បីប្រកាសពីស្ថានភាពជំនួញនៅ Q2/2013, CEO Tim Cook
របស់
Apple បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍ បណ្តាផលិតផលថ្មីៗ ដ៏គួរចាប់អារម្មណ៍
និងមានសក្តានុពល។ Cook និយាយបន្ថែមថា "ពួកយើងមានអ្វីដែលប្លែកៗជាច្រើន សំរាប់អ្នកទាំង
អស់គ្នា" ហើយក្រុមការងាររបស់ក្រុមហ៊ុន កំពុងខិតខំធ្វើការយ៉ាងខ្លាំងទៅលើ Hardware, Software
និងសេវាកម្មប្លែកៗមួយចំនួនទៀត។ បើតាមផែនការ បណ្តាផលិតផលអាថ៌កំបាំងនេះ នឹងត្រូវបាន
ដាក់បង្ហាញនៅចុងឆ្នាំនេះ និងក្នុងឆ្នាំ ២០១៤។ Cook បានឲ្យដឹងថា គាត់នៅតែមានភាពជឿជាក់
ទៅលើផែនការផលិតផលរបស់ Apple ក្នុងពេលអនាគត ហើយនឹងមានចំនុចអស្ចារ្យជាច្រើន ដែល
នឹងបង្ហាញនៅចុងឆ្នាំនេះ និងឆ្នាំក្រោយផងដែរ។



ពេលដែលត្រូវបានសួរថា បណ្តាឧបករណ៍ថ្មីនោះ នឹងបង្ហាញខ្លួនពេលណា? លោក Cook បាន
បដិសេធឆ្លើយពីពេលវេលាច្បាស់លាស់ តែបានបង្ហើបថា ពួកវានឹងមិនត្រូវបានបង្ហាញខ្លួននៅ
ក្នុងឆ្នាំនេះទេ។ ទន្ទឹមនឹងនោះ លោក Cook ក៏មិនបាននិយាយថា បណ្តា Hardware, Softwrae
និងសេវាកម្ម ដែល Apple នឹងធ្វើការបង្ហាញនោះជាអ្វីនោះឡើយ? ប៉ុន្តែយើងអាចស្មានបានថា វា
ក៏អាចនឹងមាន នាឡិកាឆ្លាតវៃ (SmartWatch) នៅក្នុងនោះផងដែរ។ លើសពីនេះ អ្នកណាទៅដឹង
ថា Apple ក៏នឹងកំពុងធ្វើការស្រាវជ្រាវអ្វីមួយនោះ ដែលលក្ខណៈស្រដៀងទៅនឹងវ៉ែនតា Google
Glass
?

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Tim Cook Apple new product hightech