CamNews

ទូរស័ព្ទ 

លេចចេញរូបភាពរបស់ LG Optimus F7 និង F5 មុនថ្ងៃប្រារព្ធពិធី MWC 2013

កាលពីពេលថ្មីៗនេះ គណនី Twitter ដែលមានឈ្មោះថា @evleaks បានបង្ហោះនូវរូបភាពដែល
ត្រូវបានគេកំនត់ថាជា Optimus F7 និង Optimus F5 ស្មាតហ្វូនពីរក្នុងត្រកូល Optimus ដែលអាច
នឹងត្រូវបាន LG ធ្វើការបង្ហាញណែនាំនៅក្នុងព្រឹត្តិការណ៍ MWC 2013  ខាងមុខនេះ។

បើតាមឈ្មោះដែលបានហៅ និងរូបភាពដែលបានបង្ហោះ F7 នឹងជាស្មាតហ្វូនស៊េរីខ្ពស់ជាង ជា
មួយអេក្រង់ទំហំធំ និងរូបរាងជ្រុងៗ។ ចំណែក F5 វិញ ប្រហែលជាស្មាតហ្វូនស្ថិតនៅក្នុងស៊េរី
មធ្យម ដែលលទ្ធភាពរូបសណ្ឋានរបស់វា នឹងទាបជាង F7, ដែលក្នុងនោះតំលៃលក់ក៏ប្រាកដជា
នឹងថោកជាង F7 ដែរ។

រូបភាពដែលត្រូវបានគេចាត់ទុកជា LG Optimus F7 (ឆ្វេង) និង Optimus F5 (ស្តាំ)

បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានណាមួយ ស្តីពីរូបសណ្ឋាន ( Hardware ) ក៏ដូចថ្ងៃបង្ហាញខ្លួនរបស់
ស្មាតហ្វូនទាំងពីរនេះ នៅឡើយទេ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: LG Optimus F7 F5 MWC 2013 smartphone hightech