កំណែ Galaxy S7 edge Injustice នឹងត្រូវបានដាក់លក់ក្នុងតម្លៃ ១០៣០ដុល្លារអាមេរិក។
Galaxy S7 Edge Injustice គឺជាកំណែមានកំណត់ ដែលត្រូវបានផលិតឡើងដើម្បីរំលឹកខួប
អនុស្សាវរិយ៍ ៣ឆ្នាំនៃហ្គេម Injustice : God Among Us ។
ផលិតផលនេះត្រូវបានលក់ចេញជាមួយនឹងឆ្នាំងសាក កាស និងសៀវភៅណែនាំ ព្រមទាំង
សម្បកការពារដែលរចនាដោយឡែក និងវ៉ែនតា GearVR។
Galaxy S7 Edge Injustice ប្រើប្រាស់អេក្រង់ SuperAMOLED ទំហំ 5,5 inch រីសូលូសឹន QHD ជាមួយនឹងរូបរាងកោងទៅចំហៀងខាងឆ្វឹង និងស្ដាំ។ រីកឯអ៊ីនធឺរហ្វេលត្រូវបានធ្វើឡើងដូច
ទៅនឹងចរឹតរបស់ Batman ។
ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មាន logo Batman ។ ចំណែកស៊ុមកាមេរ៉ា ស៊ុមប៊ូតុង
Home និងប្រដាប់សម្លេងសុទ្ធតែត្រូវបានស្រោបពណ៌មាសដ៏លេចធ្លោ។
អំពីហាតវ៉ែរ Galaxy S7 Edge Injustice មិនមានខុសប្លែកពីកំណែ Galaxy S7 edge នោះទេ
ពោលគឺវាប្រើឈីប 8-core Exynos, RAM 4 GB និងអង្គចងចាំក្នុង 32 GB អាចបន្ថែមមេម៉ឺរីបាន។
កន្លែងដាក់ស៊ីម និងអង្គចងចាំ ត្រូវបានដាក់នៅផ្នែកខាងលើនៃទូរស័ព្ទ។ Galaxy S7 Edge
Injustice ត្រូវបានបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក និងធូលី ទៅតាមស្ដង់ដា IP68។
Galaxy S7 edge Injustice ប្រើប្រាស់ស៊ីម ២។
ស្មាតហ្វូននេះប្រើថ្ម 3.600 mAh បំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន មានខ្សែ និងមិន
មានខ្សែ។
ប្រែសម្រួល ៖ បុត្រា