CamNews

ទូរស័ព្ទ 

ព័ត៌មានថ្មីបំផុតស្តីពី Galaxy Note 7: អាចការពារជម្រាបទឹក, ថាមពលថ្ម 3500mAh, RAM 4GB, កាមេរ៉ា 12MP

គេហទំព័របច្ចេកវិទ្យាល្បីឈ្មោះមួយរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ខ្លួនទើបទទួលបាននូវ ព័ត៌មានគួរឲ្យជឿទុកចិត្តបានមួយ ស្តីពីស្មាតហ្វូនត្រកូល Galaxy Note ស៊េរីបន្ទាប់របស់ Samsung ដែលតាម ព័ត៌មានកាលពីពេលថ្មីៗនេះ វានឹងមានឈ្មោះថា Galaxy Note 7 ហើយអាចនឹងធ្វើការ បង្ហាញណែនាំខ្លួន នៅថ្ងៃទី២ ខែសីហា ខាងមុខនេះហើយ។

(រូបភាពគំនូសពង្រាង)

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Galaxy Note 7 នឹងមានបំពាក់មកជាមួយនូវសមត្ថភាពអាច ការពារជម្រាបទឹកបាន ដូចនឹង Galaxy S7 មានថាមពលថ្ម 3500mAh ខ្លាំងជាងមុន បើប្រៀបនឹង 3000mAh របស់ Note 5។ RAM របស់ Note 7 នឹងមានទំហំ 4GB អង្គផ្ទុកទិន្នន័យ 64GB កាមេរ៉ាក្រោយ 12Mp និងកាមេរ៉ាមុខ 3.7Mp។ Galaxy Note ជំនាន់បន្ទាប់នេះ ក៏នឹងធ្វើការផ្លាស់ប្តូររន្ធតំណភ្ជាប់ទៅជា ប្រភេទ USB-C ជំនួសឲ្យរន្ធ MicroUSB ដូចបណ្តា Galaxy ជំនាន់មុនៗ៕

- អានអត្ថបទ៖ លេចចេញលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ Galaxy Unpacked 2016 ដែលជា ព្រឹត្តិការណ៍បង្ហាញណែនាំ Galaxy Note 7

 

ប្រែសម្រួល៖ មង្គល


Tags: Samsung Galaxy Note 7 Waterproof Smartphone Hightech