CamNews

ព័ត៌មានបច្ចេកវិទ្យា 

Dock មួយនេះអាចប្រែក្លាយស្មាតហ្វូន Android, iOS, BlackBerry ទៅជាកុំព្យូទ័រ laptop មានលក្ខណៈយ៉ាងពេញលេញ

Casetop គឺជាឧបករណ៍មួយដែលមានអេក្រង់ទំហំ 11,1 inch Full-HD និងមានក្តារចុចពេញលេញ ហើយគ្រាន់តែអ្នកដាក់ ភ្ជាប់ស្មាតហ្វូននៅផ្នែកខាងគែម ឬខាងមុខឧបករណ៍នេះ នោះអ្នកនឹងអាច ប្រើប្រាស់បានដូចជា Laptop អ៊ីចឹង។ ពេលនោះ ស្មាតហ្វូននឹងដើរតួនាទីជាខួរក្បាលប្រតិបត្តិការ និងរក្សាទុកទិន្នន័យ។

អានអត្ថបទ៖ លេចចេញស្មាតហ្វូនមានរាងដូច iPhone 6 មួយទៀត ជាមួយនឹងផ្នែកខាងលើ អាចបង្វិល កាមេរ៉ាទៅមុខក្រោយបាន


តាមការផ្សព្វផ្សាយពាណិជ្ជកម្ម Casetop អាចគាំទ្រ ប្រើបានជាមួយឧបករណ៍ចល័តច្រើនប្រភេទ ដែលរួមមានបណ្តា ឧបករណ៍ប្រើ Android, iOS, BlackBerry ហើយអាចនឹងប្រើបានជាមួយនឹង Windows 10 Mobile ថែមទៀត (តាមរយះ Continuum)។ រោងចក្រផលិត Casetop បានឲ្យដឹងថា ថាមពលថ្មរបស់វាអាចប្រើបានរហូតទៅដល់ ៣០ម៉ោង។ នៅលើ ឧបករណ៍នេះ ក៏មានរន្ធដោត USB, រន្ធដោតសម្រាប់សាកថ្ម,​ HDMI, MHL និងរន្ធ Audio in។ ប៉ុន្តែគួរឲ្យស្តាយវាហាក់ដូចជាមិនមានបំពាក់ trackpad​ នៅលើឧបករណ៍នេះទេ។ តម្លៃលក់សម្រាប់ Casetop គឺ ២៥០​ ដុល្លារ។

អានអត្ថបទ៖ Apple នឹងបោះបង់ចោល រន្ធដោតកាស 3,5 mm ព្រោះចង់ផលិត iPhone 7 ស្តើងជាងមុន, ប្តូរទៅប្រើ Lightning វិញ?

បច្ចុប្បន្ន Casetop បានដាក់ឲ្យធ្វើការបញ្ជាទិញហើយ ជាក់ស្តែងពេលវេលានៃការប្រគល់ឧបករណ៍ បានសរសេរថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៥ ដូច្នេះមិនច្បាស់ថា មានឧបករណ៍សម្រាប់លក់ ហើយឬនៅនោះទេ?

អានអត្ថបទ៖ ពេល iPhone 7 យករចនាបថលំនាំ BlackBerry Priv, មានអីស្អាត ប្លែកណាស់តើ! (មានវីដេអូ)

អានអត្ថបទ៖ តើនេះគឺជា Nokia C1 ដែលអាចប្រើបានទាំង Android និង Windows 10 Mobile មែន?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Casetop, Kickstarter, Tinhte


Tags: Casetop Dock laptop Hightech