CamNews

ទូរស័ព្ទ 

លេចចេញនូវព័ត៌មាន LG G Vista: អេក្រង់ធំ 5,7", Snapdragon 400, រចនាម៉ូតដូច G3

តាមគេហទំព័រ Pocketnow និងសៀវភៅណែនាំប្រើប្រាស់មួយក្បាល ដែលបានលេចចចាមអារាម យើងឃើញថា LG កំពុងតែរៀបចំបង្ហាញណែនាំនូវ ស្មាតហ្វូនថ្មីមួយគ្រឿង ដែលមានឈ្មោះថា G Vista សម្រាប់ប្រព័ន្ធទូរស័ព្ទចល័ត Verizon និង AT&T។ ឧបករណ៍នេះ មានរូបរាងខាងក្រៅ ប៊ូតុងចុង នៅផ្នែកខាងក្រោយនិង Sensor Laser ដូចទៅនឹង LG G3 ណាស់ ប៉ុន្តែជាក់ស្តែងស្មាតហ្វូនប្រើប្រាស់ អេក្រង់ទំហំ 5,7" កំរិតរីសូលុយហ្សិន 540 x 960។ ប្រៀបធៀបជាមួយ G3 គឺប្រើបន្ទះអេក្រង់ទំហំ 5,5" កំរិតរីសូលុយហ្សិន 1440 x 2560 ចំណែក G3 Mini/Beat គឺប្រើអេក្រង់ទំហំ 4,5" កំរិតរីសូលុយហ្សិន 720 x 1280។ 

ក្រៅពីនេះ G Vista នៅបំពាក់ CPU Snapdragon 400 Quad Core, តំណភ្ជាប់ 4G LTE, កាមេរ៉ា ក្រោយ 8MP, កាមេរ៉ាមុខ 1,3MP, ថាមពលថ្ម 3200mAh មេម៉រីក្នុង 8GB អាចបន្ថែមមេម៉ូរីក្រៅតាម រយះកាត microSD។

លទ្ធភាពច្រើន ស្មាតហ្វូននេះ នឹងត្រូវបង្ហាញណែនាំ នៅថ្ងៃទី៣១ ខែកក្កដានេះតែម្តង៕

លក្ខណៈសម្បត្តិចចាមអារាម មូលដ្ឋានរបស់ LG G Vista:

  • ប្រព័ន្ធប្រតិបត្តិការ: Android 4.4 KitKat
  • អេក្រង់: 5,7" កំរិតរីសូលុយហ្សិន 720 x 1280
  • CPU: Qualcomm Snapdragon 400 MSM8226 Quad Core
  • GPU: Adreno 305
  • ផ្គត់ផ្គង់តំណភ្ជាប់ 4G, Wi-Fi, Bluetooth, GPS
  • កាមេរ៉ាក្រោយ 8MP
  • កាមេរ៉ាមុខ 1,3MP
  • RAM 1GB សម្រាប់ AT&T, 1,5GB សម្រាប់ Verizon
  • មេម៉ូរីក្នុង 8GB, ផ្គត់ផ្គង់កាត microSD
  • ទំហំវិមាត្រ: 152.1 mm x 79.2 mm
  • ថ្ម 3200mAh

 

ប្រែសម្រួល៖ សិលា
ប្រភព៖ My LG Phones, PoketNow, Tinnhte


Tags: LG G Vista screen 5.7 inch Smartphone Hightech