CamNews

ទូរស័ព្ទ 

Samsung ដាក់ចេញកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់អ្នកប្រើ iPhone 5, 5S ប្តូរយក Galaxy Note 5 ឬ S6 edge+

Samsung បានប្រកាសដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃពិសេស ដល់បណ្តាអតិថិជនដែលបានយក iPhone 5, 5S មកប្តូរយក Galaxy Note 5 ឬ Galaxy S6 edge+។

ជាក់ស្តែង អតិថិជនដែលបានយក iPhone 5, 5S មកប្តូរ នឹងត្រូវបាន Samsung បញ្ចុះតម្លៃ 10,000 RUB (ប្រហែល 155 ដុល្លារអាមេរិច) នៅពេលដែលទិញ Galaxy S6 edge+ 32GB ឬក៏ 15,000 RUB (ប្រហែល 233 ដុល្លារអាមេរិច) នៅពេលដែលទិញ Galaxy Note 5 64GB។

អានអត្ថបទ៖ Galaxy A3, Galaxy A5 ជំនាន់ថ្មី លេចចេញមកជាមួយរូបរាងថ្មី កាន់តែស្អាត

 


Samsung ក៏បានអនុវត្តកម្មវិធីបញ្ចុះតម្លៃស្រដៀងគ្នានេះ ដល់បណ្តាអតិថិជនដែលព្រមធ្វើផ្លាស់ប្តូរ រាល់បណ្តាឧបករណ៍ Galaxy ស៊េរីចាស់ៗ (Galaxy Note 2, Note 3, Note 4, Note Edge, Galaxy S4 និង Galaxy S5)។ បច្ចុប្បន្នកម្មវិធីបញ្ចុះតម្លៃ (Promotion) នេះ ទើបតែត្រូវបានអនុវត្តនៅប្រទេសរុស្ស៊ី
ប៉ុណ្ណោះ។ នៅមិនទាន់ ច្បាស់ថា Samsung នឹងអនុវត្តកម្មវិធីនេះ នៅលើបណ្តាប្រទេសផ្សេងៗទៀត ឬយ៉ាងណានោះទេ?

- អានអត្ថបទ៖ John Chen: នៅបន្តការបង្ហាញណែនាំស្មាតហ្វូនជាច្រើនម៉ូដែលទៀត បន្ទាប់ពី BlackBerry Priv
- អានអត្ថបទ៖ តម្លៃលក់ Galaxy S7 នឹង “ថោកជាង ១០%” បើប្រៀបនឹង Galaxy S6
- អានអត្ថបទ៖ លេចចេញ SmartWatch អេក្រង់ធំ ៣.២ អ៊ីន រូបរាងប្លែកភ្នែក ប្រើ Android (មានវីដេអូ)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview


Tags: Samsung iPhone 5 5S Galaxy Note 5 Galaxy S6 edge+ Smartphone Hightech