ថ្មីៗនេះ LG បានបង្ហាញនូវប័ណ្ណប៉ាតង់មួយ ពាក់ព័ន្ធនឹងការបញ្ចាំង Slide រូបភាព នៅលើ"អេក្រង់
បង្ហាញរូបភាពពាក់នៅក្បាល" (head mounted display - HMD: អេក្រង់នេះអាចបំពាក់នៅក្នុងវ៉ែន
តា មួយ ដាក់នៅមុខភ្នែកមនុស្ស ហើយបច្ចេកវិទ្យានេះ បានបង្ហាញខ្លួនយូរដែរហើយ)។ LG បាន
សរសេរនៅក្នុងប័ណ្ណប៉ាតង់ថា ពេលដែលអ្នកប្រើកំពុងតែមើលខ្លឹមសារអ្វីមួយនៅលើអេក្រង់ក្រៅ
មួយ (ឧទាហរណ៍ ដូចជានៅលើអេក្រង់ Tablet មួយចុះ...) ឧបករណ៍ HMD នឹងដាក់នៅក្នុង "Sleep
Mode"។ ប៉ុន្តែពេលអ្នកប្រើប្រាស់បែរក្បាល ទៅទិសដៅណាផ្សេងទៀត ខ្លឹមសារដែលកំពុងបង្ហាញ
នៅលើ Tablet នឹងត្រូវបានផ្ទេរទៅកាន់ HMD ហើយអាចបន្តមើលរឿង ឬ រូបភាព បានធម្មតា។
LG និយាយថា ពេលដែលរូបភាពត្រូវបានផ្ទេរពី អេក្រង់ក្រៅមួយ ទៅ HMD, ផ្នែកស៊ុមនៃ HMD នឹង
ញ័រ ដើម្បីប្រាប់ជាសញ្ញាណ ហើយទន្ទឹមនឹងនោះ វីដេអូនឹងត្រូវបាន Pause បណ្តោះអាសន្នប៉ុន្មាន
វិនាទីផងដែរ។
យើងសង្ឃឹមថា ក្រុមហ៊ុននឹងបញ្ចេញបច្ចេកវិទ្យា នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះផងចុះ៕
ដោយ៖ សិលា
ប្រភព៖ TTE