CamNews

ទូរស័ព្ទ 

Google Nexus 5 បង្ហាញខ្លួន ជាមួយនឹង ពណ៌ជាច្រើន ចម្រុះគ្នា

ទន្ទឹមនឹងពណ៌ជាប្រពៃណី (ខ្មៅ) គំរូស្មាតហ្វូនប្រើ Android 4.4 ដែលជិតធ្វើការបង្ហាញខ្លួន
របស់ Google បានលេចធ្លាយនៅលើអ៊ីនធឺណេត ជាមួយនឹងម៉ូដែល ពណ៌ស ក្រហម ខៀវ
លឿង បៃតង...ចម្រុះពណ៌។

ជាក់ស្តែង Google នឹងបង្ហាញណែនាំច្រើនពណ៌ដូច្នេះ ឬក៏អត់នៅថ្ងៃទី ២៨ ខែតុលា ខាងមុខ
នេះ គឺនៅមិនទាន់ច្បាស់នៅឡើយទេ។ តាមការបង្ហើបឲ្យដឹងពីគេហទំព័របច្ចេកវិទ្យា Ctech
CN កាលពីពេលថ្មីៗនេះ ក្រៅពីម៉ូដែលពណ៌ខ្មៅ Nexus 5 នឹងមានបន្ថែមនូវពណ៌ស មួយ
ទៀតផងដែរ។ គេហទំព័រនេះ បញ្ជាក់ថា មានតិចបំផុត ពីរពណ៌ផ្សេងគ្នានឹងត្រូវបាន Google
បង្ហាញនៅថ្ងៃខាងមុខនេះ។

បច្ចុប្បន្ន Google នៅមិនទាន់បង្ហើបឲ្យដឹងព័ត៌មានច្រើន ស្តីពីគំរូស្មាតហ្វូន Nexus ជំនាន់ថ្មី
ទេ សូម្បីតែឈ្មោះហៅជាក់លាក់ និងរូបសណ្ឋាន Hardware។ ប៉ុន្តែកាលពីចុងសប្តាហ៍មុន
ក្រុមហ៊ុន បានអចេតនាបង្ហោះនូវរូបភាពផ្លូវការ និងតំលៃលក់នៃស្មាតហ្វូននេះ នៅលើ Play
Store។

ទន្ទឹមនឹងនោះ បណ្តាព័ត៌មានចចាមអារាមមួយចំនួន បានឲ្យដឹងថា Nexus 5 នឹងត្រូវបានធ្វើ
ការអាប់ឌេតខ្លាំងជាងមុនស្តីពី Hardware បើប្រៀបជាមួយជំនាន់មុន ដូចជាវាមានអេក្រង់
Full HD 5 inch ច្បាស់ និងធំជាងមុន ប្រើ chip quad core Snapdragon 800 និងមានថ្ម
3.000 mAh។ ចំណែកថ្ងៃបង្ហាញខ្លួននៃស្មាតហ្វូននេះ ត្រូវបានឲ្យដឹងថា នឹងប្រារព្ធនៅថ្ងៃទី
២៨ ខែតុលា ខាងមុខ រួមជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nokia អចេតនា ធ្វើឲ្យលេចចេញនូវតំលៃលក់ Phablet Lumia 1520, chip quad core
- iPad 5 នឹងស្ថិតក្នុងចំណោម Top Tablet មានកម្រាស់ស្តើងជាងគេ លើពិភពលោក

- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)

- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Google Nexus 5 more colors smartphone android 4.4 hightech