CamNews

ថេបប្ល៊ែត 

Phablet អាថ៌កំបាំងរបស់ Nokia មានតំលៃថ្លៃខ្លាំង

អ្នកតំណាងមកពីក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានរំលឹកឲ្យដឹងថា ការផលិតគំរូ  phablet មួយ
(smartphone កាត់ tablet) នឹងធ្វើនៅក្នុងឆ្នាំ 2014 ជំនួសឲ្យការលេចលឺនឹងផលិតនៅត្រីមាស
ទី IV/2013 ដូចព័ត៌មានចចាមអារាមកាលពីមុន។

មុននេះប្រភពបានឲ្យដឹងថា គំរូ phablet របស់ Nokia នឹងមានទំហំអេក្រង់ 6 inch និងចាប់ផ្តើម
ផលិតនៅខែតុលា ឆ្នាំនេះ ដើម្បីឲ្យទាន់រដូវដើរ Shopping របស់អតិថិជននៅចុងឆ្នាំនេះ។ បណ្តា
ព័ត៌មានចចាមអារាម ក៏បានបង្ហើបឲ្យដឹងពីតំលៃលក់របស់ផលិតផលនេះថា នឹងស្ថិតក្នុងចន្លោះ
ពី 621 ដល់ 776 USD, ខ្ពស់ជាងច្រើនបើប្រៀបជាមួយបណ្តា phablet ដទៃទៀត ដែលមាននៅ
លើទីផ្សារដូចជា Galaxy Note II​ ហើយជាក់ស្តែងឧបករណ៍នេះនឹងប្រើ Windows Phone 8 របស់
Microsoft។

ស្តីពីរូបសណ្ឋានវិញ phablet នេះនឹងបំពាក់អេក្រង់ទំហំធំជាមួយកំរិតពន្លឺ Full HD 1.080 x 1.920
pixel.។ ជាមួយកំរិត Pixel នេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែង ជាមួយបណ្តាម៉ូ
ដេលស៊េរីខ្ពស់ៗដទៃផ្សេងទៀត។

បច្ចុប្បន្ន ទើបតែមានក្រុមហ៊ុនទូរស័ព្ទពីរគឺ Huawei និង Samsung ដែលបានផលិតទូរស័ព្ទមានទំហំ
អេក្រង់ចាប់ពី 6 inch ដែលវាគឺ Ascend Mate (Huawei) និង Galaxy Mega 6.3 (Samsung)៕

ដោយ៖ សិលា
ប្រភព៖ zing


Tags: Nokia Phablet super expensive hightech