រឿងចៃដន្យមួយដែលគួរអោយសោកស្តាយបានកើតឡើង ប៉ុន្តែពិតជាសំណាងល្អដែរ
ដែលពុំមានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះ។
កាលពីថ្ងៃម្សិលមិញ (20/6) នៅក្នុងពិភពបច្ចេកវិទ្យាបានទទួលដំណឹងមិនគួរឲ្យជឿមួយ នៅពេល
ដែលទូរស័ព្ទស៊េរីទំនើប Samsung Galaxy S III នៅសុខៗក៏ផ្ទុះ និងឆេះឡើង។ តាមការរៀបរាប់
របស់ម្ចាស់ទូរស័ព្ទ Dylan Kershaw (រស់នៅ Ireland), Smartphone កំពុងតែដាក់នៅលើជើងទម្រ
ទូរស័ព្ទប្រើក្នុងរថយន្ត ស្រាប់តែផ្ទុះឆេះឡើងជាមួយនឹងផ្កាភ្លើងពណ៌ស និងសំលេងផ្ទុះតិចៗ។
រូបភាព Samsung Galaxy S III ក្រោយការផ្ទុះ
ក្រោយហេតុការណ៍នោះ បានធ្វើឲ្យ Galaxy S III ឆេះខ្លោចជ្រុងផ្នែកខាងក្រោម (ជិតរន្ធ microUSB)
និងសំបកជ័ររបស់វាក៏បានឆេះបន្តិចដែរ។ បើទោះជាអេក្រង់នៅដំណើរការធម្មតា ប៉ុន្តែវាបានធ្វើឲ្យ
បាត់បង់អស់នូវឯកសារ និងមិនអាចប្រើប្រាស់អ្វីបានទៀតឡើយ។ ពិតជាសំណាងដែរ ដែលម្ចាស់
ទូរស័ព្ទទំនើបនេះ មិនទទួលរងរបួស។ បន្ទាប់មក ម្ចាស់ទូរស័ព្ទក៏យក Smartphone នេះ ទៅមជ្ឈ-
មណ្ឌលជួសជុល និងធានា Carphone Warehouse ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបណាឲ្យបាន
ជាក់លាក់ពីរឿងនេះឡើយ៕