ក្នុងពេលដែលបណ្តាស្មាតហ្វូនបំពាក់នូវ RAM ទំហំ 4 GB ទើបតែចាប់ផ្តើមមានការពេញនិយមនៅ លើទីផ្សារ ក្រុមហ៊ុនផលិតទូរស័ព្ទចិន Vivo ឯណោះវិញ បានធ្វើការបោះជំហានមួយជំហានទៅមុន ទៅហើយ ក្នុងការដែលនឹងបង្ហាញណែនាំស្មាតហ្វូនមាន RAM 6 GB ដំបូងគេ នៅលើពិភពលោក។
យោងតាមគេហទំព័របច្ចេកវិទ្យា GSMArena បានឲ្យដឹងថា ស្មាតហ្វូន Xplay 5 របស់ Vivo ត្រូវបាន គេរំពឹងទុកថា នឹងបង្ហាញណែនាំខ្លួននៅថ្ងៃទី១ ខែមីនា ខាងមុខនេះ ជាមួយនឹងទំហំ RAM ដល់ទៅ 6 GB ធំជាងគេបំផុត នៅលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ននេះ។ ក្រុមហ៊ុន Vivo បានធ្វើការកំណត់បញ្ជាក់ពី ទំហំ RAM ដ៏ធំរបស់ Xplay 5 រួមជាមួយនឹង CPU Snapdragon 820 នៅក្នុងរូបភាពមួយសន្លឹក។
កាលពីមុន Vivo ធ្លាប់បានបញ្ជាក់ថា Xplay 5 នឹងមានអេក្រង់កោងទាំងសងខាង ដូចអ្វីដែលយើងបាន ឃើញមាននៅលើស្មាតហ្វូនស៊េរី Edge របស់ Samsung។ រួមជាមួយនឹង RAM 6GB, Xplay 5 នៅថែម ទាំងមាន Feature ពិសេសផ្សេងទៀត នោះគឺការសាកថ្ម ដោយថាមពលពន្លឺព្រះអាទិត្យ។ ជាក់ស្តែង Feature នេះនៅមិនទាន់ត្រូវបានក្រុមហ៊ុនផលិត ធ្វើការបញ្ជាក់នោះទេ ដោយវាគ្រាន់តែជាព័ត៌មាន ចចាមអារ៉ាមប៉ុណ្ណោះ។
បណ្តាព័ត៌មានចចាមអារ៉ាមដទៃផ្សេងទៀតស្តីពី Vivo Xplay 5 នោះគឺ អេក្រង់ទំហំ 6 inch, កាមេរ៉ា ក្រោយ 16MP, កាមេរ៉ាមុខ 8MP និងថាមពលថ្មខ្លាំង 4300mAh។ ស្មាតហ្វូន ក៏ត្រូវបានគេឲ្យដឹងថា វានឹងមានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android Marshmallow ផងដែរ៕
- អានអត្ថបទ៖ [ប្លែកអារម្មណ៍] ទស្សនាវីដេអូ បើកប្រអប់ Samsung Galaxy S7 នៅក្នុងទឹកវិញម្តង ប្លែកយ៉ាងណាដែរ?
- អានអត្ថបទ៖ ស្ងាត់ៗ Sony បញ្ចេញស្មាតហ្វូនត្រកូល Xperia X ថ្មី ដល់ទៅបីស៊េរី (Video inside)
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, VR