CamNews

ទូរស័ព្ទ 

Samsung នឹងបង្ហាញខ្លួន កូនកាត់រវាង Galaxy S III និង Galaxy Note II នៅដើមឆ្នាំក្រោយ

ក្រោយពីការបង្ហាញនូវព័ត៌មានបច្ចេកវិទ្យាថ្មីៗជាច្រើនសំរាប់ឆ្នាំ 2013 ថ្មីៗនេះ Samsung បានធ្វើ
ឲ្យភ្ញាក់ផ្អើលដោយនឹងបង្ហាញស្មាតហ្វូនថ្មីមួយ ដែលមានឈ្មោះថា Samsung Galaxy Grand។
ស្មាតហ្វូននេះត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនកូនកាត់រវាង Galaxy S III និង Galaxy Note II,
កំពូលស្មាតហ្វូនពីររបស់ Samsung ដែលកំពុងចរាចរនៅលើទីផ្សារ។

ជាមួយអេក្រង់ទំហំ 5 inch កំរិតពន្លឺ 800x480 pixel, ប្រព័ន្ធប្រតិបត្តិការ Android 4.1.2 Jelly Bean,
chip dual core ល្បឿន 1,2GHz, Galaxy Grand នឹងក្លាយទៅជាស្មាតហ្វូនស៊េរីមធ្យមដ៏សក្តិសម
មួយសំរាប់អ្នកដែលមិនមានថវិការក្នុងការទិញ Galaxy S III រឺ Galaxy Note II។

បើទោះជាតំលៃអាចទាប ប៉ុន្តែ Galaxy Grand នៅតែត្រូវបានបំពាក់នូវ Applications ល្អៗមិនចាញ់
ស្មាតហ្វូនស៊េរីខ្ពស់ ដូចជា Multi Window, ក្រៅពីនេះប៊ិច S-Pen ក៏ត្រូវបានសង្ឃឹមថានឹងមានមុខ
នៅលើស្មាតហ្វូននេះដែរ។

វាបំពាក់នូវ Camera ក្រោយ 8MP, camera មុខ 2MP, ថ្ម 2.100 mAh ជាមួយមេម៉ូរីក្នុង 8GB ដែល
អាចផ្គត់ផ្គង់តាមតម្រូវការខាងកំសាន្តរបស់អ្នកប្រើប្រាស់បាន។ ដើម្បីបន្ថយតំលៃនៃឧបករណ៍
Galaxy Grand នឹងមិនត្រូវបានបំពាក់ 4G LTE ទេ។ វានឹងត្រូវបានបង្ហាញពីរ Versio, Version មួយ
ប្រើស៊ីមមួយ និង Version មួយទៀតប្រើស៊ីមពីរ។

តាមប្រភពពីគេហទំព័របច្ចេកវិទ្យា Engadget, Samsung នឹងបង្ហាញស្មាតហ្វូនថ្មីនេះ នៅក្នុងពិព័រណ៍
បច្ចេកវិទ្យា CES ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 11 ខែមករា ឆ្នាំក្រោយនេះ៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: Samsung Galaxy Grand smartphone hightech