ក្រុមហ៊ុនជួសជុលអេឡិចត្រូនិចUbreakifix ទើបតែបានណែនាំនូវបណ្តាររូបភាព
"ទាំងឆ្អឹង ទាំងសាច់" របស់ទូរស័ព្ទទំនើប iPhone 5។
ពួកគេទទួលបានគំរូដើមនេះ តាមរយះដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ជិតស្និតមួយនៅឯប្រទេសចិន។
ជាក់ស្តែងព័ត៌មាននេះគ្រាន់ជាឯកសារយោងមួយប៉ុណ្ណោះ ក្នុងពេលមិនទាន់មានការបញ្ជាក់ណា
មួយច្បាស់លាស់នៅឡើយ។
តាមរយះរូបភាពបានឲ្យឃើញថា iPhone 5មានការរចនាខុសពី iPhone 4S ជាមួយអេក្រង់
ធំជាង មានកំរាស់ស្តើងជាងមុន រន្ធបញ្ចូលថ្មក៏តូចជាងមុន(មិនមានរន្ធ30 cellដូចមុនឡើយ)
កន្លែងដោតកាសស្តាប់ចម្រៀងប្តូរទៅដាក់ផ្នែកខាងក្រោមទូរស័ព្ទ គំរបខាងក្រោយធ្វើអំពី
អាលុយមីញ៉ូម(មិនមែនLiquidmetal ឡើយ) និងបន្ថែមគុណភាពSound ខាងក្រៅ។ តាមប្រភព
ព័ត៌មានមិនផ្លូវការក៏បានឲ្យដឹងថា iPhone 5 នឹងមានបន្ថែមពណ៌ពីរផ្សេងទៀត ក្រៅពីពណ៌ខ្មៅ
និង ស ដែលក្រុមហ៊ុនApple តែងធ្វើកន្លងមក៕
ដោយ៖ សិលា
ប្រភព៖ k14