Version test Android 4.1 លើ Galaxy S III ត្រូវបានធ្វើចប់សព្វគ្រប់ ហើយ Samsung
កំពុងរៀបចំ Full Version ដោយរង់ចាំការយល់ព្រមពី Google ដើម្បីបញ្ចេញលក់ដល់
អ្នកប្រើប្រាស់។
តាម SamMobile, នៅចុងខែកញ្ញា រឺដើមខែតុលា Version Android 4.1 សំរាប់ smartphone Galaxy
S III នឹងត្រូវបាន Samsung បញ្ចេញលក់។ បច្ចុប្បន្ន Samsung បានបញ្ចប់សព្វគ្រប់ការ test Android
4.1 Jelly Bean សំរាប់ S III ហើយ និងកំពុងរៀបចំ Full Version ដោយរង់ចាំការយល់ព្រមពី Google
ដើម្បីដាក់បញ្ចេញលក់ដល់អ្នកប្រើប្រាស់។
Galaxy S III នឹងអាប់ហ្រ្គេតឡើង Android 4.1 លឿនជាង S II និង Note
ទន្ទឹមនឹងនោះ បណ្តា model Dual Core ស៊េរីមុនដូចជា Galaxy S II និង Note ក៏ជិតត្រូវបានឡើង
Android 4.1 ផងដែរនៅត្រីមាសទី IV, ប៉ុន្តែពេលវេលាច្បាស់លាស់ នៅមិនទាន់ដឹងច្បាស់ឡើយ។
ប្រភពពី SamMobile បានឲ្យដឹងថា Android 4.1 នៅលើផលិតផលពីរខាងលើកំពុងស្ថិតក្នុងដំណាក់
កាល Test និងសន្យាថានឹងអាប់ឌែតនូវកម្មវិធីថ្មីៗជាច្រើនទៀតបន្ថែមពីលើនេះ៕
ដោយ៖ សិលា
ប្រភព៖ VE