CamNews

ទូរស័ព្ទ 

នេះគឺជា Sony Xperia XA 2017? ពិតជាស្អាតមែន!

យោងតាមប្រភពពីគណនី Twitter Onleaks ទើបតែបានបង្ហោះនូវរូបភាព និងវីដេអូ Render របស់ Xperia ស៊េរីថ្មីណាមួយ ក្នុងឆ្នាំ២០១៧។ បើយើងក្រលេកទៅមើលរូបរាងស្មាតហ្វូននេះ វាមានការ រចនាម៉ូត​ស្រដៀងទៅនឹង Xperia XZ បច្ចុប្បន្ននេះ ប៉ុន្តែវាមានគែមផ្ទៃអេក្រង់ដ៏ស្តើង ហើយមិនមាន ស្គែនក្រយៅ នៅ€ជ្រុងស្មាតហ្វូននោះទេ ដែលវាអាចជាប្រភេទស្មាតហ្វូនស៊េរីមធ្យម ជំនួសឲ្យ Xperia XA។ Xperia XA សព្វថ្ងៃ ក៏មានគែមផ្ទៃអេក្រង់ស្តើងខ្លាំង ដែលមើលទៅពិតជាស្អាតមែនទែន។


ចំណែកលក្ខណៈសម្បត្តិនៃឧបករណ៍អាថ៌កំបាំងខាងលើនេះ រូមមានអេក្រង់ទំហំ ៥អ៊ីន នៅមិនទាន់​ដឹងពីកំរិតបង្ហាញភាពច្បាស់នៃអេក្រង់ទេ។ វាបំពាក់នូវរន្ធដោតប្រភេទ USB-C នៅតែមានប៊ូតុងចុចថត​រូប និងមានខ្នាតវិមាត្រ 145 x 66.8 x 8.0 mm​ ៕


 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte, Twitter


Tags: Sony Xperia XA 2017 Smartphone Hightech