CamNews

ព័ត៌មានបច្ចេកវិទ្យា 

បែកធ្លាយហេតុផលដែល Apple ផលិត iPhone ពណ៌ទឹកមាស

ចាប់ពីស្មាតហ្វូន iPhone 5s ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2013 កន្លងទៅនេះ ក្រៅពីពណ៌ប្រផេះ ក្រម៉ៅ និងពណ៌ទឹកប្រាក់ បណ្តាស្មាតហ្វូន iPhone របស់ Apple បានធ្វើការផលិតបន្ថែមនូវពណ៌ថ្មី មួយផ្សេងទៀតគឺ ពណ៌មាសដ៏ប្រណិត។

អាន៖ អីក៏ថ្លៃម៉្លេះ! iPhone 6 ធម្មតានៅប្រទេស Venezuela លក់មួយគ្រឿងថ្លៃជាង 47,000 USD

កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង Bloomberg Businessweek នាយកប្រតិបត្តិ ក្រុមហ៊ុន Apple គឺលោក Tim Cook បានបង្ហើបឲ្យដឹងពីមូលហេតុ ដែលក្រុមហ៊ុនបានបន្ថែមពណ៌មាស ដាក់លក់នៅលើទីផ្សារសម្រាប់ iPhone។ នោះគឺចង់ធ្វើឲ្យសប្បាយចិត្តដល់បណ្តាអតិថិជន មកពីទីផ្សារ អាស៊ី ហើយជាពិសេសនោះ គឺប្រទេសចិនតែម្តង។ បច្ចុប្បន្ន ប្រទេសចិន ត្រូវបានវាយតម្លៃថាជាទីផ្សារ ធំជាងគេសម្រាប់ iPhone (និយាយដាច់ដោយឡែក) និងសម្រាប់បណ្តាក្រុមហ៊ុនអេឡិចត្រូនិចទាំងអស់ (និយាយជារួម)។ ដូច្នេះ រឿងដែល Apple យកចិត្តទុកដាក់ជាពិសេស ទៅលើទីផ្សារប្រទេសនេះ គឺជា រឿងដែលងាយយល់នោះទេ។

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

ទន្ទឹមនឹងនោះ ការដែលធ្វើការពង្រីកទំហំអេក្រង់របស់ iPhone 6 និង iPhone 6 Plus ក៏ជាហេតុផល មួយក្នុងចំណោមហេតុផលដទៃផ្សេងទៀត ដែលបានជួយឲ្យផលិតផលរបស់ Apple ត្រូវបានប្រើប្រាស់ ច្រើនជាងមុននៅប្រទេសចិន។ បើគិតតែនៅលើទីផ្សារប្រទេសនេះ បរិមាណលក់របស់ Apple នៅក្នុង ត្រីមាសទី១ ឆ្នាំ២០១៥ នេះ គឺដណ្តើមបានដល់ទៅ ២៩% ទៅហើយ៕

អាន៖ Samsung ថា Galaxy S6 គឺជាស្មាតហ្វូនជំនាញ Selfie (Video inside)

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: Apple iPhone gold color Smartphone Hightech