CamNews

ទូរស័ព្ទ 

Samsung បង្ហាញណែនាំ Galaxy Note 3 Neo ជាផ្លូវការ ជាមួយអេក្រង់ 5,5" 720p

មុននេះ យើងធ្លាប់បានឮរួចមកហើយ ព័ត៌មានស្តីពីស្មាតហ្វូន Note 3 តំលៃទាបជាងមុន ហើយពេល ថ្មីៗនេះ ផលិតផលថ្មីមួយនេះ ក៏បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងឈ្មោះហៅថា Galaxy Note 3 Neo។ ស្មាតហ្វូនថ្មីនេះ មានពីរវើហ្សិនផ្សេងគ្នា មួយគឺវើ់ហ្សិនប្រើ 3G និងមួយទៀត គឺ LTE+ (វាគឺជា វើហ្សិន 4G LTE Cat 4, ល្បឿន download អតិបរមា 150Mbps, upload 50Mbps)។ ទាំងពីរវើហ្សិន នេះសុទ្ធតែប្រើប្រាស់អេក្រង់ Super AMOLED 5,5" កំរិតរីសូលុយហ្សិន 720p (បើប្រៀបជាមួយនឹង Note 3 គឺអេក្រង់ 5,7" Full-HD)។ ស្មាតហ្វូនមានកាមេរ៉ាក្រោយ 8 megapixel កាមេរ៉ាមុខ 2 megapixel, ថាមពលថ្ម 3100mAh, RAM 2GB, មាន Support NFC, Wi-Fi 820.11ac, infrared, មេម៉ូរីក្នុង 16GB, អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD។

Galaxy Note 3 Neo ទាំងពីរវើហ្សិនខាងលើនេះ សុទ្ធតែបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិ បត្តិការ Android 4.3 រួមជាមួយ TouchWiz របស់ Samsung។ ការរចនាម៉ូតទូទៅ ទាំងផ្នែកខាង ក្រោយប្រើសំបកស្បែក ក្លែងក្លាយរបស់ Note 3 Neo គឺដូចជាមួយនឹង Note 3 ទាំងអស់។

លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Galaxy Note 3 Neo:

  • អេក្រង់: Super AMOLED, អេក្រង់ 5,5" កំរិតរីសូលុយហ្សិន 720 x 1280
  • CPU:
    • វើហ្សិន 3G: 4 Core 1,6GHz
    • វើហ្សិន LTE+: 6 Core, រួមមាន 2 Core Cortex-A15 1,7GHz និង 4 Core Cortex-A7 1,3GHz
  • GPU: មិនទាន់ដឹងច្បាស់
  • RAM: 2GB
  • Camera ក្រោយ: 8 megapixel, Sensor BSI CMOS, flash LED
  • Camera មុខ: 2 megapixel
  • ថាមពលថ្ម: 3100mAh
  • ប្រព័ន្ធប្រតិបត្តិការ: Android 4.3 Jelly Bean
  • Feature ពិសេស: ប៊ិច S-Pen - Air Command: Action Memo, Scrapbook, Screen Write, S Finder Window Pen, S Note, Multi-Window, Easy Clip
  • តំណភ្ជាប់: NFC, Bluetooth 4.0, Wi-Fi a/b/g/n/ac, infrared, GPS, GLONASS
  • មេម៉ូរីក្នុង/កាតក្រៅ: 16GB, Support microSD
  • ខ្នាតប្រវែង: 148,4 x 77,4 x 8.6 mm
  • ទម្ងន់: 162,5 g

 

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Samsung Galaxy Note 3 Neo smartphone Hightech