CamNews

ព័ត៌មានបច្ចេកវិទ្យា 

Concept SmartWatch ផ្អែកតាមគំរូសាកល្បង នាឡិការបស់ Nokia

រូបភាពនាឡិកាឆ្លាតវៃ វើហ្សិនសាកល្បង (prototype) របស់ Nokia បានលេចចេញនៅលើអ៊ីនធឺ ណេត កាលពីខែតុលា ឆ្នាំ២០១៣ ហើយតាមរយះនោះ វាបង្កើតបានជាគំនិតច្នៃប្រឌិត ដល់បណ្តា អ្នករចនាម៉ូតរបស់ Phone Designer។

ប្រភពព័ត៌មានមួយចំនួន បានកំណត់បញ្ជាក់ថា Nokia អាចនឹងហក់ចូលប្រឡូកក្នុងទីផ្សារ ឧបករណ៍ ពាក់ដៃ (wearable device) នៅពាក់កណ្តាលឆ្នាំ ២០១៤ នេះ។ ពួកគេនឹងអភិវឌ្ឍ SmartWatch មួយ ប្រើប្រាស់បច្ចេកវិទ្យា Morph ដែលធ្លាប់បានណែនាំនៅក្នុង វីដេអូគំនូសព្រាង ស្តីពីអនាគតរបស់ Nokia។

ខាងក្រោម គឺជារូបភាពគំនូសព្រាងមួយចំនួនរបស់ Phone Designer ស្តីពីនាឡិការបស់ Nokia:

គំរូ prototype របស់ Nokia ដែលបានលេចចេញ កាលពីខែតុលា ឆ្នាំ២០១៣

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: SmartWatch idea Nokia's sample clock Smartwatch Nokia Hightech