ស្មាតហ្វូន Lumia 920 តំលៃថោក នឹងបង្ហាញខ្លួន ដោយធ្វើការជំនួស ស៊េរី 82x ហើយក៏ត្រូវបាន
ចាត់ទុកថា ជាការឆ្លើយតបរបស់ Nokia ចំពោះ iPhone តំលៃថោក របស់ Apple។
បើតាមសារព័ត៌មានមួយពី Nokiapoweruser, Nokia កំពុងរៀបចំបង្ហាញនៅលើទីផ្សារនូវ Version
តំលៃថោកមួយនៃស្មាតហ្វូន Lumia 920។ ក្នុងនោះ ផលិតផលនេះ នឹងបង្ហាញណែនាំដល់អតិថិជន
ប្រហែលជានៅចន្លោះ ខែកញ្ញា និងតុលា ជាមួយនឹងរូបសណ្ឋាន Hardware ដូចជា អេក្រង់ 4,7 inch
កំរិតពន្លឺ 768 x 1.280 pixel។ កាមេរ៉ាខាងក្រោយមានទំហំ 8 megapixel ជាមួយកាណុង Carl Zeiss,
aperture F/1.9 ដែលមានសមត្ថភាពថតរូប ក្នុងពេលខ្វះពន្លឺ បានយ៉ាងច្បាស់ល្អ។ ជាក់ស្តែងកាមេរ៉ា
នេះមិនបានបំពាក់នូវ ប្រព័ន្ធប្រឆាំងភាពញ័រ ឡើយ។
Lumia 920 ជិតមានបន្ថែម Version តំលៃថោក
ស្មាតហ្វូននេះ នឹងមានការរចនាម៉ូតដូចនឹង Lumia 720 ស្តើងស្រាលជាង បើប្រៀបជាមួយ 920
បច្ចុប្បន្ន។ ផ្នែកខាងក្នុង វាត្រូវបានបំពាក់នូវ chip Snapdragon S4 ល្បឿន 1,5 GHz, ក្រាហ្វិក
Adreno 225។ បើតាមប្រភពដដែល បានឲ្យដឹងបន្ថែមថា Lumia 920 Version តំលៃថោកនេះ នឹង
ដាក់លក់ជំនួស ឲ្យសេរីស្មាតហ្វូន Lumia 82x ដែលមានការលក់ចេញបានតិច ក្នុងរយះពេលកន្លង
មក ហើយវាក៏ជាការឆ្លើយតប ទៅនឹងការនឹងបង្ហាញខ្លួន iPhone តំលៃថោក របស់ Apple ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ zng