មនុស្សជាច្រើនបានបាត់បង់ទទួលការហៅចូល ឬបើកអានសារ SMS យឺត ព្រោះតែប្តូរ Mode
ទូរស័ព្ទទៅជាទម្រង់ Silent។ មើលឃើញផលវិបាកនេះ MorePhone បានផ្តល់ជូនមកនូវដំណោះ
ស្រាយថ្មី ដើម្បីទទួលបានការចាប់អារមុ្មណ៍មកលើខ្លួន។
Smartphone ដែលបង្កើតដោយក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Queen (Canada) អភិវឌ្ឍ
ដោយប្រើប្រាស់អេក្រង់អាចបត់បែនបាន និងស្តើងដូចជាក្រដាសមួយសន្លឹក។ វានឹងមូលកោងនូវ
ទំហំមុំមួយ (ឬប្តូរទៅជារូបរាងផ្សេង តាមគំនិតដែលអ្នកប្រើកំនត់) គ្រប់ពេលដែលមានការហៅចូល,
សារ SMS ឬបណ្តាការប្រកាស (Alert) ផ្សេងៗ ជំនួសឲ្យសម្លេងភ្លេងរោទ៍ ឬការញ័រ។
អេក្រង់កោង ជួយឲ្យស្មាតហ្វូនអនាគត គេចផុតពីការរចនាម៉ូតរាងចតុកោណដូចបច្ចុប្បន្ន ហើយ
អាចរចនាម៉ូតមានរាងជានាឡិកាដៃ, រាងជាខ្សែពាក់ដៃ ឬដូចជាក្រដាសមួយសន្លឹក ដូចនឹងស្មាត
ហ្វូន MorePhone។
"នេះគឺជាការបោះជំហានទៅមុខមួយជំហានទៀត ក្នុងការអភិវឌ្ឍន៍ស្មាតហ្វូនប្រើប្រាស់បច្ចេកវិទ្យា
អេក្រង់អាចបត់បែនបាន និងស្តើងបំផុត", Roel Vertegaal នាយកផ្នែក Human Media Lab នៅ
មហាវិទ្យាល័យ Queen បានបញ្ជាក់ឲ្យដឹង។ គាត់បានប៉ាន់ស្មានថា MorePhone នឹងធ្លាក់មកដល់
ដៃអ្នកប្រើប្រាស់ ក្នុងរង្វង់រយះពេលពី ៥ ទៅ ១០ឆ្នាំ ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ VE