រូបភាពជាក់ស្តែងមួយស្តីពី Lumia 625 ទើបតែលេចចេញនៅប្រទេសចិន។ នេះបានចាត់ទុកជា
ម៉ូដែល ដែលអាចត្រូវបានក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ នឹងបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែ ឧសភា ឯ
ទីក្រុងឡុង ប្រទេសអង់គ្លេស រួមជាមួយ Lumia 925 Catwalk និង 928 ។
វាមិនមែនជាស្មាតហ្វូន រចនាម៉ូតសំបកធ្វើពីអាលុយមីញ៉ូមមិនអាចដោះបាន ឬបំពាក់នូវកាមេរ៉ា
ទំហំធំទេ ប៉ុន្តែ Lumia 625 ធ្វើឲ្យមានការចាប់អារម្មណ៍ត្រង់ថា វាអាចជាស្មាតហ្វូនប្រើ Windows
Phone តំលៃថោកដំបូងគេរបស់ Nokia ដែលបំពាក់នូវអេក្រង់មានទំហំជិតដល់ 5 inch។ តាម
ប្រភពពី GSM Arena បានឲ្យដឹងថា ស្មាតហ្វូនបំពាក់អេក្រង់ធំទំហំ 4,7 inch ធំជាងទាំង Lumia
920 ទៀត។ ជាក់ស្តែង កំរិតពន្លឺអេក្រង់មានត្រឹមតែ WVGA 800 x 480 pixel ជាមួយកំរិត Pixel
ប្រហែល 199 ppi ជំនួសឲ្យ HD 720p និងកំរិត Pixel 312 ppi។
Lumia 625 អាចជាម៉ូដែលតំលៃថោកបន្ទាប់របស់ Lumia 620។ Interface នៅលើអេក្រង់បានឲ្យ
ឃើញថា វាត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Windows Phone 8។ ក្រៅពីនេះ ស្មាត
ហ្វូនក៏បំពាក់នូវ Chip Dual Core Snapdragon របស់ Qualcomm ដូចទៅនឹង Lumia 520 ដែរ៕
ដោយ៖ សិលា
ប្រភព៖ VE