CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft Office នឹងមាននៅលើ Android និង iOS នៅត្រីមាសទី IV 2014?

តាមគេហទំព័របច្ចេកវិទ្យា Cnet Office ជំនាន់បន្ទាប់ មានឈ្មោះថា Gemini នឹងចាប់ផ្តើមជាមួយ
បណ្តាផលិតផលសំខាន់ៗរបស់ Office: Word, Excel, Powerpoint និង OneNote ជាមួយ Interface
Metro (ប្រើ Support ជាមួយ Windows 8)។ Applications ទាំងបួននេះនឹងបង្ហាញខ្លួននៅខែតុលា
ឆ្នាំ ២០១៣។

Gemini 1.5 នឹងបង្ហាញខ្លួននៅខែ មេសា ឆ្នាំ ២០១៤ ក្នុងនោះ Office នឹងបង្ហាញបណ្តា Version សំ
រាប់ Mac និង Windows Phone ក៏ដូជជា Windows RT។ ហើយទន្ទឹមពេលវេលានោះដែរ Microsoft
ក៏នឹងបញ្ចេញនូវ Office សំរាប់ម៉ាស៊ីន LSX (អេក្រង់ Touchscreen ដ៏ធំ) ផងដែរ។

ដូច្នេះ Version ខែមេសា ឆ្នាំ២០១៤ របស់ Office RT នឹងមិនមាន Outlook RT ទេ។ អ្នកប្រើប្រាស់
Outlook RT នឹងត្រូវរង់ចាំដល់ខែ តុលា ឆ្នាំ២០១៤។

នៅខែតុលា ឆ្នាំ២០១៤ នោះដែរ Microsoft នឹងបង្ហាញ Office សំរាប់ iOS និង Android ផងដែរ។ ក្នុង
កិច្ចសម្ភាសន៍ បណ្តាអ្នកតំណាងរបស់ Microsoft មិនដែលបដិសេធ ការស្ថិតស្ថេររបស់បណ្តា Version
នេះឡើយ។

គេហទំព័រ Cnet បានឲ្យដឹងថា បច្ចុប្បន្នអ្នកតំណាងរបស់ Microsoft បានបដិសេធផ្តល់ព័ត៌មានអ្វីទាំង
អស់ ស្តីពីព័ត៌មានទាំងនេះ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Microsoft Office on Android and iOS hightech