ថ្មីៗនេះគណនី Twitter @Evleaks ទើបតែបន្តផ្តល់ឲ្យយើងបានឃើញនូវរូបភាពរបស់
ស្មាតហ្វូនអាថ៌កំបាំងមួយ បើតាមប្រភពស្មាតហ្វូននេះមានឈ្មោះថា Samsung Galaxy
Axiom (លេខកូដ SCH-R830)។
ពីការរចនាម៉ូដ ផ្ទៃខាងមុខរបស់ Axiom នេះមិនមានអ្វីប្លែកគ្នាជាមួយ Galaxy S3 Mini ទេ គឺវានៅ
តែរក្សានូវរាងកោងនៅផ្នែកជ្រុងនៃស្មាតហ្វូនដូច S3 និងប៊ូតុង Home នៅផ្នែកកណ្តាល។ អ្វីដែល
ខុសគ្នានោះ គឺទីតាំង Sensor និង Camera មុខ។ នៅផ្នែកខាងក្រោយ និងផ្នែកផ្សេងរបស់ Axiom
យើងមិនទាន់ដឹងច្បាស់ថាមានរូបរាងដូច Galaxy S3 Mini រឺក៏អត់នោះទេ។
Galaxy Axiom (ឆ្វេង), Galaxy S3 Mini (ស្តាំ)
តាមប្រភពជាច្រើនបានឲ្យដឹងថា Axiom អាចជា Version បំលែងខ្លួនរបស់ S3 Mini សំរាប់ដាក់លក់
លើទីផ្សារអាមេរិច ព្រោះតែមិនមានអ្វីខុសច្រើនពីរូបរាង ក៏ដូចជារូបសណ្ឋានឡើយ។ ក្នុងនោះវា
ត្រូវបានបំពាក់នូវ CPU Dual Core ល្បឿន 1,2GHz, អេក្រង់ទំហំ 4", កំរិតពន្លឺ WVGA, RAM 1GB,
មេម៉ូរីក្នុង 4GB, camera មុខ 1,3MP, camera ក្រោយ 5MP, មាន Support 4G, ប្រព័ន្ធប្រតិបត្តិការ
Android 4.0 - Ice Cream Sandwich។ @Evleaks បានឲ្យដឹងថា បច្ចុប្បន្នទាំងតំលៃលក់ ក៏ដូចជាថ្ងៃ
បង្ហាញខ្លួន និងការអាចអាប់ហ្រ្គេដឡើង Jelly Bean បានរឺក៏អត់របស់ស្មាតហ្វូននេះ នៅមិនទាន់
ឡើយ ៕
ដោយ៖ សិលា
ប្រភព៖ tte