CamNews

ទូរស័ព្ទ 

Samsung បង្ហាញណែនាំ Galaxy S3 Neo+ ប្រើបានស៊ីមពីរ

ក្នុងពេលដែល Galaxy Note 3 Neo កំពុងតែស្ថិតនៅជាព័ត៌មានចចាមអារាមនៅឡើយ Samsung បានបង្ហាញណែនាំ Galaxy S3 Neo+ នៅប្រទេសចិន។

S3 Neo+ ត្រូវបានបំពាក់នូវអេក្រង់ Super AMOLED 4,8 inch, កំរិតរីសូលុយហ្សិន 720p, កំរិតដង់ ស៊ីតេភិចស្យែល 306 ppi, 1GB RAM, មេម៉ូរីក្នុង 8GB និងអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះ កាត microSD។ ស្មាតហ្វូនប្រើ CPU quad core 1,4 GHz លទ្ធភាពច្រើនវាគឺជា chip Exynos 4 Quad 4412 ឬ chip Snapdragon 400។

ថ្មរបស់ S3 Neo+ ក៏ល្អគួរសមជាមួយនឹងថាមពល 2.100 mAh។ ផ្នែកខាងក្រោយគឺជាកាមេរ៉ា 8MP មានអំពូល Flash LED និងអាចថតវីដេអូ 1080p។ ស្មាតហ្វូននេះ អាចប្រើប្រាស់បានស៊ីមពីរ និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean។

កំរិតតំលៃលក់ និងពេលវេលាដាក់លក់ នៃផលិតផលនេះ នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ប៉ុន្តែគំរូស្មាតហ្វូននេះ នឹងឆាប់បង្ហាញខ្លួន នៅតាមបណ្តាហាងលក់រាយ និងបណ្តាក្រុមហ៊ុនប្រព័ន្ធ ទូរស័ព្ទចល័ត នៅប្រទេសចិន ក្នុងពេលខាងមុខនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Samsung Galaxy S3 Neo + use SIM 2 Smartphone Hightech