CamNews

ទូរស័ព្ទ 

ព័ត៌មានចចាមអារាម Samsung Galaxy Premier GT-i9260

កាលពីពេលមុនៗយើងបានឃើញស្មាតហ្វូនសម្ងាត់មួយ ជាមួយលេខកូដ GT-i9260 បង្ហាញ
ខ្លួនជាច្រើនដង ហើយពីមុនមនុស្សជាច្រើនបានគិតថាវានឹងជាស្មាតហ្វូនស៊េរីបន្ទាប់នៃ
Nexus
ដែល Samsung ផលិត។ ជាក់ស្តែងការគិតនេះមិនត្រឹមត្រូវទេ ព្រោះបើតាមព័ត៌មានពីគេហទំព័រ
MobileGeeks, GT-i9260 គឺជាគំរូថ្មីទាំងស្រុងមួយដែលមានឈ្មោះជាផ្លូវការនៅពេលបញ្ចេញ
លក់គឺ Samsung Galaxy Premier។ ស្មាតហ្វូននេះបំពាក់នូវអេក្រង់ Super AMOLED 4,65" កំរិត
ពន្លឺ 720p, CPU Dual Core ល្បឿន 1,5GHz, កាមេរ៉ាក្រោយ 8MP, កាមេរ៉ាមុខ 2MP និងប្រើ
ប្រព័ន្ធប្រតិបត្តិការ Android 4.1។ បើនិយាយពីការរចនាម៉ូដទាំងមូលគឺស្រដៀងនឹង Galaxy S III។
Galaxy Premier នឹងធ្វើការបង្ហាញខ្លួននៅក្នុងត្រីមាសនេះ ជាមួយតំលៃប្រហែល 480 Euro គឺ
ប្រហែលនឹង 620 USD។

Samsung Galaxy Premier (ឆ្វេង) ប្រៀបធៀបរាងជាមួយ Galaxy S III (ស្តាំ)

ព័ត៌មានចចាមអារាមបន្ថែមនៃ Samsung Galaxy Premier GT-i9260:

> អេក្រង់ Super AMOLED 4,65" កំរិតពន្លឺ 720 x 1280
> CPU ARM Cortex-A9, Dual Core, 1,5GHz, មិនទាន់ច្បាស់ពី model ពិតប្រាកដ
> HSPA 900/1900/2100 14.4/5.76, EDGE / GPRS 850/900/1800/1900
> កាមេរ៉ាក្រោយ 8 megapixel ជាមួយ autofocus និងអំពូល flash LED
> កាមេរ៉ាមុខ 2 megapixel
> RAM: 1 GB (មិនទាន់ប្រាកដ)
> មេម៉ូរីក្នុងទំហំ 8 GB រឺ16 GB និងអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD
> ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
> Connector MicroUSB, Bluetooth 4.0, WiFi a / b / g / n 2.4/5GHz, DLNA, NFC,
   jack កាសស្តាប់តន្រ្តី 3.5mm
> ថ្មមិនទាន់មានព័ត៌មានឲ្យដឹងនៅឡើយ
> ខ្នាតប្រវែង 68,1 mm x 133,97 mm x 8,8 mm

ដោយ៖ សិលា
ប្រភព៖ TTE


Tags: samsung galaxy primier smartphone hightech