CamNews

ទូរស័ព្ទ 

BlackBerry Passport ពណ៌ក្រហម និងស បានអនុញ្ញាតឲ្យធ្វើកុម្មង់ទិញ ហើយដាក់លក់នៅថ្ងៃទី២៨ វិច្ឆិកា

សម្រាប់អតិជននៅតាមតំបន់អាមេរិចខាងជើង ដែលមានចំណាប់អារម្មណ៍លើ BlackBerry Passport ម៉ូដែលពណ៌ក្រហម និងពណ៌ស អាចធ្វើការកុម្មង់ទិញបានហើយ ចាប់ពីពេលនេះ តាមរយះគេហទំព័រ ShopBlackBerry.com ឬ Amazon.com (សម្រាប់អ្នករស់នៅអាមេរិច)។ ចំណែកពេលវលាក្នុងការ ប្រគល់ទំនិញ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ។

...អាន៖ អតិថិជននឹងទទួលបានប្រាក់ ៥៥០ដុល្លារ បើសិនណាផ្លាស់ប្តូរ iPhone 6 មកយក BlackBerry Passport

បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ម៉ូដែល Passport ពណ៌ក្រហម នឹងផលិតមានបរិមាណ កំណត់ ដូច្នេះបើសិនជាប្រិយមិត្តណាចង់បាន គឺត្រូវតែប្រញាប់រួសរាន់ទិញ ឲ្យបានមុនគេ។ ប្រភពក៏ បានឲ្យដឹងថា គោលដៅនៃការបង្ហាញដាក់លក់ម៉ូដែលពណ៌ក្រហម និងសរបស់ Passport គឺដើម្បី ជួយបង្កើនប្រាក់ចំណូល នៃការលក់ផលិត នៅក្នុងឱកាសបុណ្យចុងឆ្នាំនេះ។

...អាន៖ មានដឹងទេ Chip Apple A8 នៅលើ iPhone 6 និង iPhone 6 Plus ផ្គត់ផ្គង់ចាក់វីដេអូ កំរិតរីសូលុយហ្សិន 4K ? (Video inside)

ក្នុងរយះពេលពីរបីសប្តាហ៍ខាងមុខនេះ BlackBerry នឹងបន្តដាក់លក់ Passport ពណ៌ក្រហម និងស នៅលើបណ្តាទីផ្សារមួយចំនួនផ្សេងទៀត៕

...អាន៖ អីយ៉ាស់! ស្មាតហ្វូនថ្មីរបស់ Lenovo មានការឌីហ្សាញរូបរាង ដូចនឹង iPhone 6 ខ្លាំងម្ល៉េះ

ប្រែសម្រួល៖ សិលា
ប្រភព៖ BlackBerry Blog, Tinhte


Tags: BlackBerry Passport,  Smartphone,  Hightech,  Red and white color