តាមប្រភពព័ត៌មានផ្ទៃក្នុង, Samsung កំពុងរៀបចំបង្ហាញខ្លួន Tablet ស៊េរីខ្ពស់មួយ ប្រើប្រាស់
អេក្រង់ "Super AMOLED Full-HD"។ ឧបករណ៍នេះអាចមានឈ្មោះថា Galaxy Tab 3 Plus ជា
Version មួយល្អជាង Galaxy Tab 3 ដែលបានចេញលក់រួចមកហើយនោះ។
តាមប្រភពនិយាយថា "Samsung បានទទួលការឆ្លើយតបជាវិជ្ជមានមកវិញជាច្រើន ស្តីពី Panel
អេក្រង់ AMOLED របស់ពួកគេ ហើយនោះក៏ជាមូលហេតុដែលក្រុមហ៊ុនសំរេចចិត្ត នាំវាចូលផលិត
តែម្តង។ Samsung ចង់បាន Tablet មួយដែលអាចធ្វើការប្រកួតប្រេជែងជាមួយ Sony Xperia Tablet
Z និង Apple iPad"។ ទំហំរបស់អេក្រង់ Super AMOLED នេះអាច 10,1" រឺ 11,6"។ យើងដឹងបន្ថែម
ទៀតថាគំរូ Tablet ស៊េរីខ្ពស់ Samsung នឹងប្រើ chip Exynos 5។
តាមប្រភពក៏បានបង្ហើបបន្ថែមថា បច្ចុប្បន្ន Samsung កំពុងធ្វើការយ៉ាងប្រុងប្រយ័ត្ន និងសកម្មបំផុត
ដើម្បីឲ្យទាន់ការបង្ហាញខ្លួន Galaxy Tab 3 Plus នៅពិព័រណ៌ IFA 2013 នៅចុងខែសីហា ឆ្នាំនេះ
រួមជាមួយ Galaxy Note 3៕
ដោយ៖ សិលា
ប្រភព៖ TTE