CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Tablet Galaxy Tab ៧អ៊ីងប្រភេទថ្មីរបស់ Samsung

បើធ្វើការប្រៀបធៀបជាមួយម៉ូដែលចាស់ដែលបានបង្ហាញវត្តមាននៅកំឡុងខែ តុលា ឆ្នាំទៅ
Tablet ដែលមានឈ្មោះថា Galaxy Tab 7.0 Plus ថ្មីរបស់ Samsung ដែលនឹងត្រូវបង្ហាញនៅ
លើទីផ្សារពេលខាងមុខនេះមាន processors ប្រភេទ dual core ប្រព័ន្ធដំណើរការ Android 3 (Honeycomb) និងមាន interface ជា TouchWiz ។


ការបង្ហាញនូវវត្តមាននេះគឺធ្វើឡើងត្រឹមតែរយៈពេលក្រោយពីរថ្ងៃប៉ុណ្ណោះដែល Amazon ធ្វើការប្រកាសបង្ហាញវត្តមាន tablet Kindle Fire របស់ខ្លួន ក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បី
ឈ្មោះរបស់ កូរ៉េខាងត្បូង Samsung ក៏បានធ្វើការបង្ហាញវត្តមានឧបករណ៍ប្រភេទថ្មីរបស់
ខ្លួនផងដែរដែលគេសន្និដ្ឋានថាវានឹងមានតំលៃខ្ពស់ជាងផងដែរ ។

Galaxy Tab 7.0 Plus ថ្មីនេះមានគំរ៉ូរចនាប្រហែលគ្នាទៅនឹងម៉ូដែល 10.1 ដែរ មានសំបកធ្វើ
ពីអាលុយមីញ៉ូម មានកំរាស់ស្តើងគឺប្រហែល ១០ មីលីម៉ែត្រ ទំងន់ ៣៤៥ក្រាមប៉ុណ្ណោះ ។
ឧបករណ៍នេះមាន processor ជា dual-core ១.២ GHz, RAM ១GB (ម៉ូដែលមុន processor
ទោល 1GHz និង RAM ទំហំត្រឹមតែ ៥១២ MB) និងអាច Play វីដេអូជា Full HD ១០៨០p ។
មានកាមេរ៉ាពីរ អេក្រង់មាន Resolution ១០២៤ x ៦០០ pixel អង្គចងចាំខាងក្នុងមានពីរ
ប្រភេទគឺ១៦GB និង ៣២GB ថ្ម ៤,០០០ mAh អាចភ្ជាប់ HSPA+ (៣,៥G) បាន ។

Galaxy Tab 7.0 Plus ថ្មីនេះនឹងត្រូវបង្ហាញវត្តមាននៅលើទីផ្សារក្នុងប្រទេស ឥណ្ឌូនេស៊ី និង
អូទ្រីស នៅចុងខែនេះ បន្ទាប់មកទើបបង្ហាញក្នុងទីផ្សារអឺរ៉ុប អាមេរិក និងបណ្តាប្រទេស
ផ្សេងៗទៀត ។

ចំពោះតំលៃនៅពុំទាន់មានពត៌មានលំអិតណាមួយបញ្ចេញអោយដឹងនៅឡើយ ៕

ប្រភព: genk
ដោយ : យ៉ាវីន

Tags: electronictabletandroidsamsunggalaxy tab 7.0 plustablet kindle firehoneycomb