CamNews

ព័ត៌មានបច្ចេកវិទ្យា 

SAMSUNG ទទួលបាន ពានរង្វាន់ច្នៃប្រឌិត CES 2013 ចំនួន២៧ ទៀត

ណេវ៉ាដាៈ ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានឈ្នះ
ពានរង្វាន់ ច្នៃប្រឌិត ក្នុងពិព័រណ៍ អេឡិចត្រូនិក អន្តរជាតិ (CES) 2013 ចំនួន 27 រង្វាន់ ដែលជា
ពិព័រណ៍ប្រចាំឆ្នាំ រៀបចំឡើង ដោយសមាគម ផលិតផល អេឡិចត្រូនិក(CEA) នៅទីក្រុង Las
Vegas ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក ធ្វើឱ្យរយៈពេល ៤ឆ្នាំចុងក្រោយនេះ Samsung ទទួល
បានពានរង្វាន់ រហូតដល់ ១១៧ ។

ក្នុងចំណោមពានរង្វាន់ CES ទាំង 27 សម្រាប់ឆ្នាំ 2013នេះ ក្រុមហ៊ុន Samsung ត្រូវបានទទួល
ស្គាល់ដោយសមាគមផ្តល់រង្វាន់ លើការច្នៃប្រឌិត ល្អបំផុត ចំនួនពីរ និងផ្នែក Eco-Design ចំនួន
បួន។ ផលិតផលដែលបានចូលរួម ក្នុងកម្មវិធីពិព័រណ៍ CES គឺត្រូវបាន វាយតម្លៃ យ៉ាងឯករាជ្យ
ដោយក្រុម អ្នករចនាម៉ូដ ផ្នែកឧស្សាហកម្ម វិស្វករ និងសមាជិក ព័ត៌មានជំនាញផ្នែករចនា និង
វិស្វកម្ម នៃផលិតផល អេឡិចត្រូនិក ដ៏ល្អបំផុតចំនួន 29 ផ្នែក។

លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅឥណ្ឌូចិន និង ថៃ បានឲ្យ
ដឹងថា “Samsung បន្តបង្កើត នូវផលិតផល កម្មវិធី និងសេវាកម្មឈានមុខ លើផ្នែក ឧស្សាហកម្ម។
យើងមានកិត្តិយស ដែលសមាគម CEA និងផ្នែកឧស្សាហកម្ម បានទទួលស្គាល់ ការប្តេជ្ញានេះ
ហើយយើងរង់ចាំ បង្ហាញផលិតផល ច្នៃប្រឌិតថ្មីៗរបស់យើង នៅពិព័រណ៍អន្តរជាតិ CES នាឆ្នាំ
ក្រោយទៀត”។

ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានឈ្នះពានរង្វាន់ លើផលិតរបស់ខ្លួន ជាច្រើនដូចជា ទូរទស្សន៍,
ប្រព័ន្ធHome Theater, ទូរស័ព្ទដៃ, Tablet, សម្ភារក្នុងផ្ទះ, Server, Software និងផ្នែក បរិក្ខារកុំព្យូទ័រ,
ជាពិសេស ទូរទស្សន៍ 85-inch UHD TV, Samsung Smart TV Camera, Samsung’s 2013 Smart
LED TV ស៊េរី 7500 និង 8000, ព្រមទាំង OLED TV, Samsung EX2F SMART Compact Camera,
Samsung Induction Range ជាមួយ Flex Cookzone, Samsung Galaxy S III, Samsung Galaxy Note
10.1, បន្ទះ Sticker Samsung’s TecTiles™ អាចរៀបចំកម្មវិធី NFC និង TecTiles™ អាចបង្កើតកម្មវិធី
ទូរស័ព្ទ, Samsung Series 9 Premium Ultrabook, Samsung CLP-365W Laser Color Printer, អេ
ក្រង់ Samsung NL22B LCD Transparent Display, Samsung’s 2GBLPDDR3Mobile DRAM Chip,
កាត Samsung’s 64GB MicroSD Memory Card, Samsung Exynos 5 Dual ។

បន្ថែមលើនេះ Samsung ក៏ទទួលបានពានរង្វាន់ Eco-Design លើ Samsung Green DDR3 64GB
LRDIMM  ជាអង្គចងចាំ មានសមត្ថភាពខ្ពស់ ដែលរចនាឡើងសម្រាប់ ប្រព័ន្ធកុំព្យូទ័រ Server ប្រើជា
ជំនួយ ដល់ហេដ្ឋារចនាសម្ព័ន្ធនៃកម្មវិធី Server ជាច្រើន ផ្សេងទៀត ផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Samsung hightech news