Aakash 2 គឺជាគំរូ tablet ដែលត្រូវបានដាក់លក់នៅប្រទេសឥណ្ឌា ក្នុងតំលៃតែ ២០ ដុល្លារ
ក្រោយពីបានរដ្ឋាភិបាលឥណ្ឌា ជួយទំនុកបំរុងប្រាក់ឲ្យក្រុមហ៊ុន។ DataWind, ក្រុមហ៊ុនផលិត
Aakash 2 កំពុងរៀបចំធ្វើការបង្ហាញខ្លួនគំរូ Aakash 3 ដែលមានសមត្ថភាពអាចសន្ទនាទូរស័ព្ទ
បាន។ ដូច្នេះ Aakash 3 អាចនឹងក្លាយទៅជាគំរូ phablet មានតំលៃថោកជាងគេបំផុត នៅលើ
ពិភពលោក។
មុននេះ DataWind បានលក់អស់ Tablet ចំនួន ១០០.០០០ គ្រឿងក្នុងតំលៃតែ ៤០ដុល្លារ/គ្រឿង
ដល់វិទ្យាស្ថានបច្ចេកវិទ្យា ឥណ្ឌា។ រដ្ឋាភិបាលប្រទេសឥណ្ឌា បញ្ជាក់ថានឹងដាក់លក់គំរូ tablet
Aakash 2 ដើម្បីជួយសម្រួលក្នុងវិស័យអប់រំ និងអភិវឌ្ឍក្នុងកំរិតតំលៃជំនួយតែ ២០ដុល្លារ/គ្រឿង។
Tablet Aakash 2 មានរូបសណ្ឋានខ្លាំងដូចនឹងគំរូ iPad ជំនាន់ដំបូងដែរ ប៉ុន្តែវាមានរន្ធសំរាប់ដោត
USB និងកាត MicroSD, មានកាមេរ៉ា, និងមេម៉ូរីក្នុងធំជាង iPad ជំនាន់ដើមទ្វេដង។
បណ្តាស្ថានិករបស់ DataWind បានឲ្យដឹងថា ពួកគេកំពុងតែជំរុញធ្វើការ Update ឧបករណ៍ Tablet
នេះ ដោយរចនាម៉ូតបន្ថែមនូវរន្ធសំរាប់ដាក់ស៊ីម ហើយតាមរយះនេះ Tablet មួយនេះនឹងអាចភ្ជាប់
ជាមួយបណ្តាប្រព័ន្ធទូរស័ព្ទចល័ត ធ្វើការសន្ទនាទូរស័ព្ទបានហើយ។ បើសិនជារដ្ឋាភិបាល នៅតែ
បន្តជួយទំនុកបំរុងតំលៃដល់ Aakash 3, នោះ Aakash 3 នឹងក្លាយទៅជាគំរូ phablet មានតំលៃ
ថោកជាងគេបំផុត ក្នុងពេលបច្ចុប្បន្ននេះ៕
ដោយ៖ សិលា
ប្រភព៖ VReview