CamNews

ព័ត៌មានបច្ចេកវិទ្យា 

ខោស្លីប សម្រាប់ស្មាតហ្វូន ការពារប៉ូតុង Home

ប្រិយមិត្តទាំងអស់គ្នា អាចងាយស្រួលក្នុងការដើររកទិញ បន្ទះបិទការពារស្គ្រីនទូរស័ព្ទ ក៏ដូចជា សំបកការពារ ភាពឆ្កូតសឹក ទូរស័ព្ទផងដែរ នៅតាមហាងលក់ទូរស័ព្ទណាមួយ ក៏បាន។ ប៉ុន្តែ សម្រាប់ សម្ភារៈប្រភេទ ខោស្លីប ការពារប៊ូតុង Home គឺមិនមែន នៅទីណា ក៏មានលក់នោះទេ។

សម្ភារៈដ៏ប្លែកមួយនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនផលិត របស់លេង Bandai ប្រទេសជប៉ុន។ ជាក់ស្តែង នៅពេលដែលពាក់វា នៅលើទូរស័ព្ទនោះ ទូរស័ព្ទរបស់យើង មានការលំបាក ប្រើ ប្រាស់ ជាងការមិនពាក់វាទៅវិញទេ ប៉ុន្តែជាមួយនឹងការរចនាម៉ូត ដ៏ប្លែកភ្នែកនេះ របស់លេង សម្រាប់ទូរស័ព្ទមួយនេះ គឺទទួលបានការទាក់ទាញយ៉ាងខ្លាំង សម្រាប់ប្អូនៗ យុវវ័យ។

តំលៃនៃខោស្លីប សម្រាប់ទូរស័ព្ទ ដ៏ពិសេសនេះ ត្រូវបានដាក់លក់ ក្នុងតំលៃ 200 Yen (ប្រហែល ជិត ២ដុល្លារ) នៅជប៉ុន៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: underwear for smartphones hightech