CamNews

ទូរស័ព្ទ ផលិតផលថ្មី 

តើរូបភាពថតដោយ iPhone 4S ច្បាស់កំរិតណា ?

iPhone 4S អាចធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមានការអស់សង្ឃឹម តែចំពោះកាមេរ៉ារបស់
វាវិញប្រហែលជាមិនដូច្នោះទេ ។ ដូចអ្វីដែលលោក Tim Cook បានធ្វើការអត្ថាធិប្បាយ
"ចំពោះអតិថិជនភាគច្រើន នេះគឺជាឧបករណ៍ថតរូប និងថតវីដេអូដ៏អស្ចារ្យមួយសំរាប់ពួកគេ
ដែលមិនធ្លាប់កាន់ពីមុនមក"

ប្រហែលជាប្រិយមិត្តគិតថាលោក Tim Cook ធ្វើការអត្ថាធិប្បាយបែបជ្រុលបន្តិច ប៉ុន្តែជាមួយ
កាមេរ៉ា ៨ MP និង Lens f/2.4 នេះធានាថាគុណភាពរូបភាពប្រាកដជាមិនធ្វើអោយអ្នកប្រើ
ប្រាស់ខកបំណងនោះឡើយ ។ ក្រៅពីរូបភាពច្បាស់ iPhone 4S ក៏មានមុខងារមួយចំនួនទៀត
ដូចជាកាត់រូបភាព បង្វិលរូបភាពជាដើម....។

Apple បានធ្វើការចុះផ្សាយនូវរូបភាពមួយចំនួននៅលើគេហទំព័រធំរបស់ខ្លួន ដែលបង្ហាញពី
រូបភាពដែលថតដោយផ្ទាល់ចេញពី iPhone 4S នេះ ដែលចង់បញ្ជាក់ថាគុណភាពរូបភាព
ដែលឧបករណ៍ថ្មីនេះចាប់បានគឺមិនចាញ់គ្នានឹងឧបករណ៍ម៉ាស៊ីនថត point-and-shoot
សម័យកាលបច្ចុប្បន្ននេះឡើយ ។ ខាងក្រោមនេះជារូបភាពដែលថតដោយ iPhone 4S ៖


ប្រភព៖Gsmarena
ដោយ៖រដ្ឋា

Tags: electronicappleiphone 5iphoneiphone 4s