Galaxy Note 3 Neo ធ្លាប់ត្រូវបានគេចាត់ទុកថា ជាផលិតផលសំខាន់មួយរបស់ Samsung ដែល នឹងស្ថិតក្នុងស្មាតហ្វូនស៊េរីមធ្យម។ ជាក់ស្តែងជាមួយនឹងកំរិតតំលៃ ដែលទើបនឹងបង្ហោះនៅលើ គេហទំព័រ ពាណិជ្ជកម្មមួយ របស់អាឡឺម៉ង់ គឺ Galaxy Note 3 Neo បានធ្វើឲ្យមនុស្សមិនតិចឡើយ មានភាពអស់សង្ឃឹម។
នៅលើគេហទំព័រពាណិជ្ជកម្មនេះ Galaxy Note 3 Neo វើហ្សិន LTE មានកំរិតតំលៃលក់ដល់ទៅ ៥២៩ អឺរ៉ូ។ ក្នុងនោះ Galaxy Note 3 Neo វើហ្សិន 3G មានតំលៃទាបជាងបន្តិច ពោលលក់ក្នុង តំលៃប្រហែល ៤៩៩ អឺរ៉ូ។ ស្មាតហ្វូនទាំងពីរនេះ គឺសុទ្ធតែជាវើហ្សិនអន្តរជាតិ ហើយនិងដាក់លក់ ដោយមិនមានជាប់ជាមួយនឹងកិច្ចសន្យា ប្រព័ន្ធទូរស័ព្ទចល័តនោះទេ។
បើទោះជាប្រើប្រាស់តែ CPU 6 Core (Galaxy Note 3 Neo LTE) និង CPU 4 Core (Galaxy Note 3 Neo 3G) ជាក់ស្តែងតំលៃលក់របស់ Galaxy Note 3 Neo មិនថោកជាង Galaxy Note 3 ប៉ុន្មាន ឡើយ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview