ភ្នំពេញៈ ម៉ូឌែលស្មាតហ្វូន Lumia ទាំង៥ របស់ក្រុមហ៊ុនទូរស័ព្ទ Nokia ដែលទើបមានវត្តមាននៅ
លើ ទីផ្សារកម្ពុជា រយៈពេលជាង១ខែនេះ កំពុងទទួលបានការចាប់ អារម្មណ៍ និងនិយមចូលចិត្ត
យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ស្មាតហ្វូន ចូលចិត្តក៏ដោយសារម៉ូឌែល Lumia រចនាឡើងជាមួយរូបរាង
ស្រស់ស្អាត មានច្រើនពណ៌ ប្រកបដោយបច្ចេកវិទ្យា ថតរូបខ្ពស់ ជាពិសេសប្រើប្រព័ន្ធប្រតិបត្តិការ
Windows Phone 8។
Lumia ទាំង៥ ម៉ូឌែល Lumia 920, Lumia 820, Lumia 720, Lumia 620 និង Lumia 520 ដែលកំពុង
តែ ទទួលបានប្រជាប្រិយភាពខ្លាំងទាំងនៅលើទីផ្សារពិភពលោក និងកម្ពុជានេះ សុទ្ធតែមានបច្ចេក
វិទ្យាទំនើបខុសៗ គ្នា។ ជាពិសេសម៉ូឌែល Lumia 920 ដែលមានតម្លៃជាង ៥០០ដុល្លារនៅលើទីផ្សារ
កម្ពុជានោះ ត្រូវបានក្រុមអ្នក ឯកទេសលើពិភពលោកជាច្រើនរង្វាយតម្លៃថា មានម៉ាស៊ីនថតរូបល្អ
ផ្តាច់គេនៅលើភពផែនពសុធា នាពេលបច្ចុប្បន្ន។
តាមរយៈការតាំងបង្ហាញផលិតផលម៉ូឌែល Lumia របស់ក្រុមហ៊ុន Nokia រយៈពេលប៉ុន្មានសប្តាហ៍
កន្លងទៅនេះ នៅតាមសកលវិទ្យា ផ្សារទំនើប ក៏ដូចជាទីប្រជុំជននានា គេសង្កេតឃើញមានអ្នកនិ
យមប្រើប្រាស់ស្មាតហ្វូននៅ កម្ពុជាជាច្រើននាក់ ទាំងក្មេងចាស់ និងយុវវ័យ បានសម្តែងនូវការចាប់
អារម្មណ៍របស់ខ្លួន និង លើកសរសើរនូវ លក្ខណៈសម្បត្តិមួយចំនួនរបស់ Lumia ដែលស្មាតហ្វូនដទៃ
ទៀតមិនមាន។
យុវជនម្នាក់ ដែលសំឡឹងហើយសំឡឹងទៀតរហូតសម្រេចចិត្តទិញ Nokia Lumia 520 ដែលមាន
តម្លៃជិត ២០០ដុល្លារ បានថ្លែងរូបគេ ស្រឡាញ់ទៅរូបរាង និងកាមេរារបស់វាមានបច្ចេកទេសខ្ពស់
ថតច្បាស់ល្អ។
អ្នកខ្លះទៀត បានលើកឡើងថា Lumia មានរូបរាងសាមញ្ញ និងប្រព័ន្ធប្រតិបត្តិការជាមួយ Windows
Phones 8 មើលទៅសាមញ្ញឥតខ្ចោះ ហើយងាយស្រួលប្រើសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ មិនតែ
ប៉ុណ្ណោះ Lumia មានតម្លៃ សមរម្យសម្រាប់ប្រជាពលរដ្ឋខ្មែរ សិស្សនិស្សិត ដើម្បីយកទៅប្រើប្រាស់
ជួយសម្រួលការងារ ជាពិសេសម៉ូឌែល Lumia មានកម្មវិធី Microsoft Office ប្រើបានដូចនៅ លើ
កុំព្យូទ័រផងដែរ។ «ខ្ញុំចាប់អារម្មណ៍លើកាមេរាវាច្បាស់ កម្មវិធីវាអត់សូវស្មុគស្មាញ ស្រួលប្រើសម្រាប់
អ្នកធម្មតា ស្រួលប្រើមែនទែន កម្មវិធីវាសាមញ្ញ»។
បុគ្គលិកទូរស័ព្ទ Nokia ម្នាក់ ដែលកំពុងញាប់ដៃញាប់ជើង ក្នុងការបង្ហាញពីផលិតផល Lumia ជូន
អតិថិជនរបស់ ខ្លួន បានថ្លែងទាំងញញឹមញញែមថា រយៈពេលប៉ុន្មានសប្តាហ៍នេះ តាមរយៈតាំង
បង្ហាញរបស់ក្រុមហ៊ុន មានប្រជា ពលរដ្ឋកម្ពុជា ជាច្រើនបានចូលមើល និងទិញស្មាតហ្វូនម៉ូឌែល
Lumia ហើយពួកគាត់សុទ្ធតែបានសម្តែងអារម្ម ណ៍ ពេញចិត្ត ចូលចិត្តដូចៗគ្នា ទៅលើរូបរាង និង
កម្មវិធីសម្បូរបែបរបស់វាស។
លោក អ៊ី សុគន្ធ ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនទូរស័ព្ទ NOKIA ប្រចាំនៅប្រទេសកម្ពុជា
និងប្រទេសឡាវ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សន្ទុះទីផ្សារទូរស័ព្ទរបស់
Nokiaកំពុងកើនឡើងខ្លាំង ហើយ ក្រុមហ៊ុន ក៏កំពុងជំរុញការលក់បន្ថែមទៀត ដោយឲ្យអតិថិជន
សាកល្បងប្រើដោយផ្ទាល់នៅតាមផ្សារទំនើប និង សកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។
លោក បានបញ្ជាក់ថា «Nokia Lumia នៅទូទាំងពិភពលោក កំពុងទទួលការចាប់អារម្មណ៍ និង
ទទួលបានចំនួន នៃការប្រើប្រាស់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនៅសហរដ្ឋអាមេរិក ទាំង
នៅទីផ្សារអាស៊ី ដូចជាប្រទេស ឥណ្ឌា ប្រទេសចិនជាដើម»។
សូមបញ្ជាក់ថា Nokia Lumia ដែលជាស្មាតហ្វូនទាំង ៥ម៉ូឌែល ដែលកំពុងទទួលការពេញនិយម
ខ្លាំងនាពេលបច្ចុ ប្បន្ននេះ សុទ្ធតែមានលក្ខណៈល្អប្រសើរខុសៗគ្នា ដូចជា Lumia 920 ជាស្មាតហ្វូន
លំដាប់ខ្ពស់ មានអេក្រង់ ប្រភេទ PureMotion HD+ ដែលធ្វើ Touch Screen ប្រសើរលើសគេ ហើយ
មានបំពាក់ដោយបច្ចេកវិទ្យា Pure View និង Optical Image Stabilizer ដែលធ្វើឱ្យការ ថតរូបបាន
កាន់តែច្បាស់ល្អ។ រីឯ Nokia Lumia 820 មាន អេក្រង់ប្រភេទ Super Sensitive Touch និង មានរូប
រាងល្អប្រណិត មើលទៅហាក់បីដូច មានតួខ្លួនតែមួយ (Uni-body) តែក៏អាចប្តូរគម្របថ្ម ផ្នែកខាង
ក្រោយ ដែលមានច្រើនពណ៌តាមតម្រូវការ។ ចំណែកឯ Nokia Lumia 720 មានកម្រាស់ស្តើងជាង
គេ ជាមួយនឹងទម្ងន់ស្រាលបំផុត ព្រមទាំងមានកាមេរ៉ា មុខក្រោយថែមទៀតផង។ Lumia 620 មាន
រៀងតូចច្រឡឹង បង្កប់ដោយសម្រស់ឆើតឆាយ សម្រាប់យុវវ័យ ហើយ Lumia 520 ដែលប្រើប្រាស់
ប្រព័ន្ធ ប្រតិបត្តិការ Window Phone វិញ គឺមានតម្លៃថោកជាងគេ (១៨៥ដុល្លារ) ជាមួយការរចនា
យ៉ាងស្រស់ស្អាត ព្រម ទាំងមានអេក្រង់ Super Sensitive ទំហំ៤ អ៊ីង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល