ថ្ងៃទី 15/5 កាន់តែខិតជិតមកដល់ ហើយរឿងដែលអតិថិជនកំពុងរង់ចាំបំផុតនៅ Google I/O
2013 លើកនេះ នឹងមានការបង្ហាញខ្លួនរបស់ Android 5.0 Key Lime Pie, រួមជាមួយស្មាតហ្វូន
Nexus 5។ បណ្តាព័ត៌មានចចាមអារាមមុននេះ បានឲ្យដឹងថាស្មាតហ្វូន Nexus 5 នឹងបំពាក់នូវ
CPU Qualcomm Snapdragon 800, ដែលផ្តោតទៅលើគុណភាពកាមេរ៉ា រួមជាមួយសមត្ថភាព
ថតវីដេអូ 4K។ ប៉ុន្តែព័ត៌មានចចាមអារាមថ្មីៗនេះ តាមគេហទំព័រ gadgetronica.com ដែលបាន
នាំប្រភពពីផ្ទៃក្នុងរបស់ Google បានបង្ហើបឲ្យដឹងថា Android 5.0 នឹងមិនបង្ហាញខ្លួននៅ Google
I/O ឆ្នាំនេះទេ នឹងត្រូវពន្យាថ្ងៃបង្ហាញខ្លួនពី ពីរខែ ទៅបួនខែទៀត។
ហេតុផល ត្រូវបានបង្ហាញថា Google ចង់បន្ថែមពេលវេលាខ្លះទៀតដល់ដៃគូសហការរបស់ខ្លួន
ដើម្បីឲ្យពួកគេបញ្ចប់ដំណើរការអាប់ហ្គ្រេត Android 4.2.2 Jelly Bean សំរាប់បណ្តាឧបករណ៍
ដែលមានសព្វថ្ងៃ របស់ខ្លួន។
ទោះជាដូច្នេះ នេះគ្រាន់តែជាព័ត៌មានចចាមអារាមប៉ុណ្ណោះ ជាក់ស្តែងយ៉ាងណានោះ ពួកយើង
នឹងដឹងក្នុងពេលឆាប់ៗនេះ ពោលនៅថ្ងៃទី 15/5 ខាងមុខនេះ។ មានព័ត៌មានពិតប្រាកដមួយ គឺ
Google នឹងបង្ហាញខ្លួនស្មាតហ្វូន Nexus 4 LTE ជាមួយការរចនាម៉ូត មានការផ្លាស់ប្តូរបន្តិចបន្តួច
នៅព្រឹត្តិការណ៍ Google I/O 2013៕
ដោយ៖ សិលា
ប្រភព៖ TTE