Samsung ទើបតែធ្វើការចុះឈ្មោះស្លាកយីហោ Galaxy S6 Note ជាមួយនឹងបណ្តាអជ្ញាធរកូរ៉េខាងត្បូង។ លទ្ធភាពច្រើន ដែលនេះគឺជាឈ្មោះហៅរបស់គំរូស្មាតហ្វូន Galaxy S6 edge Plus អេក្រង់កោងមានទំហំ ធំ ដែលបានលេចចេញព័ត៌មានចចាមអារាម កាលពីពេលកន្លងទៅថ្មីៗនេះ។
អាន៖ LG ចុះហត្ថលេខា លើកិច្ចសន្យា ប្រើប្រាស់ប៉ាតង់របស់ Nokia
ដោយសារតែវាស្ថិតនៅក្នុងគ្រួសារ Galaxy Note ដូច្នេះលទ្ធភាពច្រើនដែល S6 Note នឹងភ្ជាប់មកជាមួយ នូវប៊ិច S Pen។ បណ្តាលក្ខណៈសម្បត្តិដែលនៅសល់របស់ S6 Note អាចស្រដៀងទៅនឹង Galaxy S6 edge។ ជាក់ស្តែង ជំនួសឲ្យការប្រើប្រាស់ SoC 64-bit Exynos 7420, S6 Note អាចនឹងប្រើប្រាស់ SoC 64-bit Snapdragon 808 ដែលដូចមាននៅលើ LG G4។ SoC នេះមាន 6 core និងមានក្រាហ្វិក Adreno 418។
បើតាមប្រភពពី SamMobile បានឲ្យដឹងថា Galaxy S6 edge Plus នឹងមានអេក្រង់ទំហំ 5.7 inch និង ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.1.1 ។ ស្មាតហ្វូននេះ នឹងត្រូវបានដាក់បង្ហាញណែនាំនៅក្នុងត្រីមាស ទី៣ ឆ្នាំនេះ។ សម្រាប់ថ្ងៃបង្ហាញខ្លួនជាក់លាក់ នៅមិនទាន់មានព័ត៌មានណាមួយបង្ហើបឲ្យដឹងនៅ ឡើយទេ៕
អាន៖ កាន់តែអស្ចារ្យ! Tablet របស់ Samsung អាចបត់ បើកបាន ដូចសៀវភៅ
អាន៖ បែកធ្លាយរូបភាពជាក់ស្តែងរបស់ Galaxy A8 មានការរចនាម៉ូតស្រដៀង S6 អេក្រង់ធំដល់ទៅ ៥,៧អ៊ីន
ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview