តាមរយះតារាងប្រៀបធៀបបណ្តា Version iPhone 5 ដែលបានដាក់លក់នៅលើ website របស់
Apple យើងអាចឃើញតំលៃរបស់ Version អន្តរជាតិ(Unlock) ដែលមិនមានភ្ជាប់កិច្ចសន្យាជាមួយ
ក្រុមហ៊ុនទូរស័ព្ទចល័ត។ ព័ត៌មាននេះមិនត្រូវបាន Apple បង្ហាញជាផ្លូវការទេក្នុងពិធីបង្ហាញផលិត
ផលថ្មីរបស់ខ្លួន។ ឥឡូវនេះ Apple បង្ហាញជាផ្លូវការហើយ ដែលក្នុងនោះ Version 16GB មានតំលៃ
$649, Version 32GB តំលៃ $749, និងខ្ពស់បំផុត Version 64GB តំលៃ $849។ ដូច្នេះក្រោយរយះ
ពេលមួយឆ្នាំ តំលៃលក់ដំបូងនៃ iPhone ថ្មីមិនត្រូវបានផ្លាស់ប្តូរទេ តំលៃនេះគឺស្មើនឹងតំលៃ iPhone
4S ដែលចេញលក់ដំបូងកាលពីខែកញ្ញា ឆ្នាំមុន។
iPhone 5 មិនមានការផ្លាស់ប្តូរតំលៃ បើប្រៀបធៀបនឹងមួយឆ្នាំមុន
បើសិនជាអ្នកមានការចាប់អារម្មណ៍នឹង Version Lock អ្នកអាចទាក់ទងជាមួយ Walmart, នៅឯ 14
ហាងលក់រាយរបស់ពួកគេ។ សព្វថ្ងៃ Walmart បានបើកឲ្យកុម្មង់ទិញ iPhone 5 Version Lock ជា
មួយតំលៃ $189.97 សំរាប់ Version 16GB ដោយមានជាប់ជាមួយកិច្ចសន្យាពីរឆ្នាំជាមួយក្រុមហ៊ុន
ទូរស័ព្ទចល័ត។ ពួកគេក៏បានដាក់លក់ iPhone 4S ជាមួយតំលៃ $89.97 និង iPhone 4 តំលៃ 97សេន
ជាមួយកិច្ចសន្យាពីរឆ្នាំ។ Best Buy និង Radio Shack ក៏បានចែកចាយលក់ iPhone 5 ប៉ុន្តែមានតំលៃ
ច្រើនជាង Walmart បន្តិច៕
ដោយ៖ សិលា
ប្រភព៖ TTE